• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វែងរកដំណោះស្រាយ AI សម្រាប់បញ្ហាជាក់ស្តែងនៅវៀតណាម

ការប្រឡង “Viet Nam AI Innovation Challenge 2026” (VAIC) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និង Meta Group សម្របសម្រួលជាមួយអង្គភាពផ្សេងៗទៀត បានបញ្ចប់នៅទីក្រុងហាណូយបន្ទាប់ពីប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ (ថ្ងៃទី ១៧-១៩ ខែកក្កដា)។

ដំណោះស្រាយនវានុវត្តន៍ពីក្រុមចំនួនបីក្នុងចំណោមក្រុម​ចូលរួមវគ្គផ្តាច់ព្រ័ត្រទាំង ៣០០ក្រុម បានឈ្នះរង្វាន់កំពូល។ លោក Nguyen Khuong Duy នាយកផលិតផលនៃ FPT AI Factory ​និងជាសមាជិកគណៈវិនិច្ឆ័យបានឱ្យដឹងថា ចំណុច​គួរឱ្យកត់សម្គាល់នៃ VAIC ២០២៦ គឺវិធីសាស្រ្តយក AI ទៅដោះស្រាយបញ្ហាជាក់ស្តែង​។ សហគ្រាសបានផ្តល់តម្រូវការ ទិន្នន័យ និងបញ្ហាប្រតិបត្តិការដោយផ្ទាល់ បង្កើតជាឱ​កាសសម្រាប់ក្រុមអភិវឌ្ឍន៍ក្នុង​ការ​បង្កើត​​គំរូ AI ដែលផ្សារភ្ជាប់នឹងតម្រូវការ​របស់​ទីផ្សារ។ នេះក៏ជា​ទិសដៅសម​ស្របទៅ​នឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ AI របស់វៀតណាម ដោយផ្លាស់ប្តូរពីការស្រាវជ្រាវ​សុទ្ធសាធទៅជាការបង្កើតដំណោះស្រាយដែល​បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

«​យើងបានប្តេជ្ញានាំ​យក​ដំណោះស្រាយរបស់ក្រុមទាំងនោះ មកកាន់​ក្រុមហ៊ុនរបស់យើងដើម្បីសាកល្បង។ នេះជារឿងសំខាន់ណាស់ ពីព្រោះដំណោះស្រាយមិនអាចអនុវត្តបាន​ទេ​ប្រសិន​បើគ្មានការសាកល្បងបែបនេះ។ ដំណោះស្រាយនិងកម្មវិធី​ភាគច្រើនត្រូ​វការកែ​តម្រូវបន្ថែមទៀត​ ឱ្យសមស្របទៅនឹងយន្តការប្រតិបត្តិការរបស់អង្គការ ឬអង្គភាព​ជាក់​ស្តែង​»​

យោងតាមលោកស្រី ង្វៀន ធូថាវ នាយិកាគោល​នយោបាយសាធារណៈរបស់ Meta ទទួលបន្ទុក​ទីផ្សារវៀតណាម ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលជាអ្នករៀបចំកម្ម​វិធី​បាន​ចែករំលែក​ថា កម្មវិធីនេះមានគោលបំណងស្វែងរកដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) សម្រាប់បញ្ហាជាក់ស្តែងដែលអាជីវកម្ម និងអង្គការនានាជួបប្រទះ ដោយរួមចំណែកដល់ការជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការអភិវឌ្ឍ AI នៅវៀតណាម។​

VAIC ២០២៦ គឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តនាំ AI ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់វៀតណាមនាពេលអនាគត៕​

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top