• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វែងរកដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការវិនិយោគសាធារណៈឆ្នាំ២០២២នៅតំបន់ Nam Bo ខាងកើតនិងតំបន់ដីសណ្ដទន្លេ Cuu Long

នារសៀលថ្ងៃទី១៥ ខែកញ្ញា ក្រសួងផែនការនិងវិនិយោគ វៀតណាមបានរៀបចំ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីការកសាងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងការវិនិ យោគសាធារណៈឆ្នាំ២០២២នៅតំបន់ Nam Bo ខាងកើតនិងតំបន់ដីសណ្ដទន្លេ Cuu Long។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Bnews/VNA)


បណ្ដាខេត្ត ក្រុងនៃតំបន់ Nam Bo ខាងកើតនិងតំបន់ដីសណ្ដទន្លេ Cuu Long មានទីតាំង តួនាទីដ៏សំខាន់ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដោយរួមវិភាគទានដ៏ធំធេងទៅក្នុងកំណើន ចំណូលថវិកានិងទំហំនាំចេញនាំចូលនៃប្រទេសទាំង មូល។ ទោះយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមឥទ្ធិពលធ្ងន់ធ្ងរដោយការឆ្លង រាលដាលនៃជម្ងឺកូវីដ ១៩ និងការរក្សាគម្លាតសង្គមរយៈពេលវែង បានបង្កឡើងការ លំបាកជាច្រើនទៅលើប្រតិបត្តិការផលិតកម្មអាជីវកម្មនិងជីវភាពប្រជាជន ជាពិសេសក្នុងវិស័យកសិកម្ម សេវាកម្មនៃតំបន់ Nam Bo ខាងកើតនិងវិស័យកសិកម្មនៃតំបន់ ដីសណ្ដទន្លេ Cuu Long។

នាពេលខាងមុខ ក្រសួងផែនការនិងវិនិយោគនឹងសហការជាមួយតំបន់ទាំងពីរ នេះ កសាងវិធានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានសមស្របនឹងលក្ខណៈ ស្ថានភាព នៃតំបន់នីមួយៗ។ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Tran Duy Dong បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំចាត់ទុកថា ការគ្រប់គ្រងជម្ងឺរាតត្បាតនៅតាមខេត្ត ក្រុងនានានៃតំបន់ ទាំងពីរគឺជាភារកិច្ចសំខាន់ជួរមុខ។ ពីព្រោះ យើងគ្រប់គ្រងបានជម្ងឺរាតត្បាតទើបយើងបើកទ្វារជាបណ្ដើរៗបាន ហើយយើងចាប់ផ្ដើមអនុញ្ញាតឲ្យមណ្ឌលឧស្សាហកម្ម ពលករវិល ត្រឡប់មកធ្វើផលិតកម្មអាជីវកម្មឡើងវិញ។ ក្រសួងផែនការនិងវិនិយោគនឹងកសាងដំណោះស្រាយដើម្បីជួយទ្រទ្រង់ប្រតិបត្តិការផលិតកម្មអាជីវកម្ម ប៉ុន្តែនៅតែ ធានាគោលដៅគ្រប់គ្រងជម្ងឺរាតត្បាត ដោយយកអាយុជីវិតសុវត្ថិភាពរបស់ប្រជាជនជាចម្បងបង្អស់ ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top