• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វីសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុងតំបន់

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានក្រុម ប្រឹក្សាជាតិសហព័ន្ធស្វីស លោក Martin Candinas ដែលមកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម។ បន្ទាប់ពីពិធីទទួល មេដឹកនាំទាំងពីរបានជួបពិភាក្សាការងារគ្នា។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយប្រធានក្រុម ប្រឹក្សាជាតិសហព័ន្ធស្វីស លោក Martin Candinas។ (រូបថត៖ quochoi.vn)

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រពៃណីជាមួយស្វីស ថ្លែងអំណរគុណចំពោះស្វីសដែលបានផ្តល់ជំនួយឥតសំណង (ODA) ជាង ៦០០ លានដុល្លារអាមេរិកដល់វៀតណាម ក្នុងដំណាក់កាល ១៩៩១-២០២១ ហើយជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ លោកប្រធានរដ្ឋសភាបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការកម្រិតបក្ស រដ្ឋ និងការជួបប្រាស្រ័យរវាងប្រជាជននិង ប្រជាជន។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានឲ្យដឹងថា វៀតណាមកំពុងផ្លាស់ប្តូរគោលនយោបាយក្នុងការទាក់ទាញការវិនិយោគពីបរទេស ដោយ ផ្តល់អាទិភាពដល់វិស័យដែលមានបច្ចេកវិទ្យាខ្ពស់ មិនប៉ះពាល់ដល់បរិស្ថាន ហើយ ប្រការនេះគឺសមស្របបំផុតសម្រាប់សហគ្រាសស្វីស។ លោកប្រធានរដ្ឋសភាសង្ឃឹម ថា ភាគីទាំងពីរនឹងចរចាឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុបនាពេលឆាប់ៗនេះ។

រីឯខ្លួនវិញ ប្រធានសភាជាន់ទាបស្វីស លោក Martin Candinas បានសង្កត់ធ្ងន់ ថា ប្រទេសស្វីសស្វាគមន៍ការសន្យារបស់វៀតណាមក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នសុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ហើយត្រៀមខ្លួនជាស្រេចរួមដំណើរ និង ជួយឧបត្ថម្ភវៀតណាមក្នុងការការពារបរិស្ថាន និងការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ។ ស្វីសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រក្នុង តំបន់ ហើយមានបំណងថា នឹងសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុបនៅឆ្នាំក្រោយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top