• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថាប័នសវនកម្មវៀតណាមនិងកូរ៉េខាងត្បូងចែករំលែកបទពិសោធន៍ និងឱកាសសហប្រតិបត្តិការ


 លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម ប្រធានគណចាត់តាំងមហាសន្និបាត ASOSAI ១៤ មានជំនួប​ចរចា​
ជាមួយលោក Choe Jeahyoung អគ្គលេខាធិការ ASOSAI និងជាប្រធានគណកម្មការអធិការកិច្ច និង សវនកម្ម កូរ៉េខាងត្បូង 

 នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១៨ លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម ប្រធាន​គណ​ចាត់​តាំង​មហា​សន្និបាត​ ASOSAI ១៤ និងជាប្រធាន ASOSAI អាណត្តិ ២០១៨ - ២០២១ មានជំនួបចរចាជាមួយលោក Choe Jeahyoung​ អគ្គលេខាធិការ ASOSAI និងជាប្រធានគណកម្មការអធិការកិច្ច និង សវនកម្ម កូរ៉េខាងត្បូង។
 
នៅទីនេះ ​លោក Ho Duc Phoc អគ្គសវនកររដ្ឋវៀតណាម បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរ អាច​បង្កើន​ កិច្ច សហប្រតិបត្តិការ សវនកម្ម លើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា សវនកម្ម​បច្ចេក​វិទ្យាព័ត៌​មាន ឬសវនកម្មបរិស្ថាន។ តាមលោក Ho Duc Phot ថា វៀត​ណាម​កំពុង​កសាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យាព័ត៌មានដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤០ ដូច្នេះចង់ចែករំលែក​បទពិសោធន៍​សវនកម្ម​លើប​ញ្ហានេះ​។
 
“យើង​ខ្ញុំមានបំណងចង់សហប្រតិបត្តិការជាមួយភាគីកូរ៉េខាងត្បូងលើវិស័យមួយចំនួន ដូចជា សវនកម្ម​បច្ចេក​វិទ្យា ព័ត៌មាន និងសវនកម្មបរិស្ថាន។ យើង ខ្ញុំ សង្កេតឃើញថា សវនកម្មបច្ចេកវិទ្យា ព័ត៌មាន និង​ប្រព័ន្ធ​ បច្ចេកវិទ្យា ព័ត៌មាន របស់កូរ៉េខាងត្បូងមានការអភិវឌ្ឍយ៉ាងខ្លាំង។ នាបច្ចុប្បន្ន​វៀត​ណាម​កំពុង​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការជំរុញ និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង​សវនកម្ម បច្ចេកវិទ្យាព័ត៌​មាន​។ យើង​ខ្ញុំមាន​បំណងចង់​ផ្លាស់ប្ដូរគណប្រតិភូសវនកម្មទៅវិញ​ទៅមកជាមួយកូរ៉េខាងត្បូង​ ដើម្បី​រៀន​សូត្រ​បទ​ពិសោធន៍​ផង​ដែ​​រ"​។
 
ចំណែកខ្លួនវិញ លោ​ក Choe Jeahyoung អគ្គលេខាធិការ ASOSAI និងជាប្រធាន​គណកម្មការអធិការ​កិច្ច និង សវនកម្ម​កូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ​យ៉ាងខ្លាំងក្លា ក៏ដូចជាសក្តានុពល​អភិវឌ្ឍន៍​របស់​វៀត​ណាម​ ក្នុងនោះមានការរួមវិភាគទានរ​បស់សវនកម្មរដ្ឋវៀតណាម​។ លោក Choe Jeahyoung បន្ត​ថាភាគី​កូរ៉េខាង​ត្បូងនឹងបញ្ជូន​អ្នកជំនាញការមក​វៀត​ណាម ដើម្បី​ជួយសវនកម្ម​រដ្ឋវៀត​ណាម​កសាង​សមត្ថភាព​របស់​សវនករ ក៏​ដូចជាជួយឧបត្ថម្ភវៀតណាមលើវិស័យ​សវនកម្ម ដែលមានតម្រូការ​ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top