• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានភាពរបស់សហគ្រាសក្នុងឆ្នាំថ្មី ២០២២ មានសញ្ញាវិជ្ជមានជាច្រើន

របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា ឆ្នាំ២០២២ របស់អគ្គនាយកស្ថិតិ (ក្រសួងផែនការនិងវិនិយោគ) ចេញផ្សាយនៅថ្ងៃទី ២៩ ខែមករា បានកត់សម្គាល់ថា ស្ថានភាពចុះបញ្ជីអាជីវកម្មក្នុងខែដំបូងនៃឆ្នាំថ្មី មានសញ្ញាវិជ្ជមានជាច្រើន។

ចំនួនសហគ្រាសដែលទើបបង្កើតថ្មីបានកើនឡើងទាំងបរិមាណនិងដើមទុនចុះបញ្ជីក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១; ក្នុងនោះ ដើម ទុនចុះបញ្ជីជាមធ្យមក្នុងសហគ្រាសទើបបង្កើតថ្មីក្នុងខែមករា សម្រេចបាន ១៤.៨ពាន់លានដុង កើនឡើង ៥.៨% បើធៀបនឹងខែធ្នូ ឆ្នាំ២០២១។

មានសហគ្រាសជាង ១៩,១ ពាន់បានវិលត្រឡប់មកដំណើរការវិញ កើនឡើង ៣៥២,៨% បើធៀបនឹងខែធ្នូ ឆ្នាំ ២០២១ និងកើនឡើង ១៩៤% បើធៀបនឹងខែមករា ឆ្នាំ ២០២១ ដែលនាំឱ្យចំនួនសហគ្រាសដែលទើបបង្កើតថ្មី និងសហគ្រាសវិលត្រឡប់មកបើកឡើងវិញក្នុងខែមករា ឆ្នាំ ២០២២ កើនឡើងដល់ ៣២.០០០ សហគ្រាស។ យោងតាមការិយាល័យស្ថិតិទូទៅ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅឆ្នាំ ២០២២។

ទាក់ទិននឹងសកម្មភាពវិនិយោគបរទេស អគ្គនាយកស្ថិតិបានឲ្យដឹងថា ទុនវិនិយោគបរទេសសរុបដែលបានចុះបញ្ជីចូលវៀតណាមគិតត្រឹមថ្ងៃទី ២០ ខែមករា សម្រេចបាន ២,១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ឧស្សាហកម្មកែច្នៃនិងផលិតមានចំនួនច្រើនបំផុតនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលមានអាជ្ញាប័ណ្ណថ្មីៗ។ បន្ទាប់មកគឺអាជីវកម្មអចលនទ្រព្យ។

ក្នុងចំណោមប្រទេសនិងដែនដីចំនួន ២៣ ដែលមានគម្រោងវិនិយោគដែលមានអាជ្ញាប័ណ្ណថ្មីនៅវៀតណាមក្នុងខែមករា ឆ្នាំ ២០២២ សិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេដែលមានទឹកប្រាក់ជាង ១៩៨ លានដុល្លារ; បន្ទាប់មកគឺតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បារាំង ចិន សាធារណរដ្ឋសីស្ហែល...៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top