• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតឡាវប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី Bun Pi May នៅ ទីក្រុងហាណូយ


ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh (http://dangcongsan.vn/)

ពិធីនេះបានប្រព្រឹត្តិទៅនាយ​ប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ​។ ​តាងនាមឲ្យបក្សរដ្ឋ និងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្ត្រីលោក  Pham Binh Minh បានប្រសិទ្ធិពរជ័យជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រជាជនឡាវ ។ ឧបនាយករដ្ឋមន្ត្រីមានក្ដីជឿជាក់ថា នាពេលខាងមុខនេះ ប្រជាជន​ឡាវ​នឹងបន្ត​អនុវត្តប្រកបជោគជ័យសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១០ របស់បក្សប្រជាជនបដិវត្តន៍ឡាវនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ៥ ឆ្នាំលើកទី ៨ ដំណាក់កាល ២០១៦ - ២០២០ កសាង​ប្រទេស​ឡាវ​កាន់​តែ​សំបូរ​រុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ​។           វៀតណាមជានិច្ចកាលមានមោទនភាពដោយមានឡាវជា​មិត្តដ៏ស្មោះត្រង់ និងជាសមមិត្តជិតស្និតនៅក្នុង​ដំណាក់កាល់​កសាង​និង​ការពារ​បុព្វហេតុ​បដិវត្តន៍ ។ ទំនាក់ទំនងវៀតណាម - ឡាវជាគំរូដ៏ល្អប្រលើរ ហើយជាទ្រព្យសម្បត្តិ​ដែលមិនអាចកាត់ថ្លៃបាន​ដែលគប្បីគោរពនិងបន្តពូនជ្រំទៅជំនាន់ក្រោយៗ ជារៀងរហូត។          ឧបនាយករដ្ឋមន្ត្រីលោក  Pham Binh Minh បានអះអាងថា វៀត​​ណាម​ប្តេជ្ញាចិត្តនឹងរួមជាមួយមិត្តឡាវជាបងប្អូនសំដៅរក្សាពង្រីកប្រពៃណីសាមគ្គីភាពពិសេសជំរុញយ៉ាង​ខ្លាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យឈានទៅដល់កម្ពស់ថ្មីមួយទៀត​៕

តាម VOV5​ -  វិទ្យុសម្លេងវៀតណាម

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

ធនាគារអភិវឌ្ឍន៍អាស៊ី៖ វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អំពីផ្ទាំងរូបភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់វៀតណាម លោក Shantanu Chakraborty នាយកនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាមដោយវាយតម្លៃថា វៀតណាមត្រូវបង្កើតសន្ទុះកំណើនថ្មីពីការវិនិយោគសាធារណៈនិងវិស័យឯកជន។

Top