ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh (http://dangcongsan.vn/)
ពិធីនេះបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ តាងនាមឲ្យបក្សរដ្ឋ និងប្រជាជនវៀតណាម ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានប្រសិទ្ធិពរជ័យជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រជាជនឡាវ ។ ឧបនាយករដ្ឋមន្ត្រីមានក្ដីជឿជាក់ថា នាពេលខាងមុខនេះ ប្រជាជនឡាវនឹងបន្តអនុវត្តប្រកបជោគជ័យសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១០ របស់បក្សប្រជាជនបដិវត្តន៍ឡាវនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រយៈពេល ៥ ឆ្នាំលើកទី ៨ ដំណាក់កាល ២០១៦ - ២០២០ កសាងប្រទេសឡាវកាន់តែសំបូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាមជានិច្ចកាលមានមោទនភាពដោយមានឡាវជាមិត្តដ៏ស្មោះត្រង់ និងជាសមមិត្តជិតស្និតនៅក្នុងដំណាក់កាល់កសាងនិងការពារបុព្វហេតុបដិវត្តន៍ ។ ទំនាក់ទំនងវៀតណាម - ឡាវជាគំរូដ៏ល្អប្រលើរ ហើយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានដែលគប្បីគោរពនិងបន្តពូនជ្រំទៅជំនាន់ក្រោយៗ ជារៀងរហូត។ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងថា វៀតណាមប្តេជ្ញាចិត្តនឹងរួមជាមួយមិត្តឡាវជាបងប្អូនសំដៅរក្សាពង្រីកប្រពៃណីសាមគ្គីភាពពិសេសជំរុញយ៉ាងខ្លាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យឈានទៅដល់កម្ពស់ថ្មីមួយទៀត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម