• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣២ ក្រុមកីឡាវៀតណាមបន្តឈរលំដាប់ថ្នាក់លេខ ១ ក្នុងតារាងមេដាយ

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រកួតគួរឲ្យចាប់អារម្មណ៍របស់ក្រុមកីឡាវៀតណាម ដោយទទួលបានមេដាយមាសជាបន្តបន្ទាប់លើវិញ្ញាសាកីឡាដូចជាយូដូ ចំបាប់ អុកចិន និងបាល់ទាត់នារី។
ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាម

ក្នុងថ្ងៃប្រកួតកីឡាទី ១០ ជាផ្លូវការ (ថ្ងៃទី ១៥ ឧសភា) នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម ៣២) ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយមាសចំនួន ១៧ គ្រឿងបន្ថែម បន្តឈរលំដាប់ថ្នាក់លេខ  ក្នុងតារាងមេដាយ ជាមួយមេដាយសរុបចំនួន ៣២២ គ្រឿង ក្នុងនោះ មានមេដាយមាសចំនួន ១២៤ គ្រឿង ពោលគឺវៀតណាមមានមេដាយមាសច្រើនជាង ៣០ គ្រឿង បើធៀងនឹងក្រុមកីឡាថៃ ដែលឈរលំដាប់ថ្នាក់ទី ២។

ថ្ងៃទី ១៥ ឧសភា គឺជាថ្ងៃប្រកួតគួរឲ្យចាប់អារម្មណ៍របស់ក្រុមកីឡាវៀតណាម ដោយទទួលបានមេដាយមាសជាបន្តបន្ទាប់លើវិញ្ញាសាកីឡាដូចជាយូដូ ចំបាប់ អុកចិន និងបាល់ទាត់នារី។

ចំណុចលេចធ្លោក្នុងថ្ងៃប្រកួតទី ១៥ ឧសភា គឺក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីវៀតណាមបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីមីយ៉ាន់ម៉ាក្នុងលទ្ធផល - ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ជាមួយនឹងជ័យជម្នះនេះ ក្រុមជម្រើសជាតិផ្នែកនារីវៀតណាមបានការពារជើងឯកស៊ីហ្គេមប្រកបដោយដោយជោគជ័យ ព្រមទាំងបានបំបែកឯតទគ្គកម្មជាក្រុមជើងឯកស៊ីហ្គេមច្រើនបំផុត ( ដង) ក្នុងនោះមាន  ដងជាប់ៗគ្នាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top