• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣២៖ គណៈប្រតិភូកីឡាវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៤ ទាំងក្រុម

ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះ វិញ្ញាសារនារី ៣x៣ ក្រុមជម្រើសវៀតណាមបានយកឈ្នះហ្វីលីពីន ដោយដណ្តើមបានមេដាយមាសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម បញ្ចប់ការគ្រប់គ្រងអូសបន្លាយរបស់ហ្វីលីពីន និងថៃ។
ភាពសប្បាយរីករាយរបស់អត្តពលិកវៀតណាមពីរនាក់នៅពេលដែលពួកគេបានឈ្នះមេដាយមាស លើវិញ្ញាសាការពារស្វ័យការពាររបស់ស្ត្រី។ រូបថត៖ VNA

នៅចុងបញ្ចប់នៃថ្ងៃប្រកួតនាថ្ងៃទី ៧ ឧសភា ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (SEA Games ៣២) ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា គណៈប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ៩គ្រឿងបន្ថែមទៀត។

ក្នុងព្រឹត្តិការណ៍កីឡាបាល់បោះ វិញ្ញាសារនារី ៣x៣ ក្រុមជម្រើសវៀតណាមបានយកឈ្នះហ្វីលីពីន  ដោយដណ្តើមបានមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម បញ្ចប់ ការកាន់កាប់អូសបន្លាយរបស់ហ្វីលីពីន និងថៃ។ កីឡាករហែលទឹក Pham Thanh Bao បានបន្តបំបែកកំណត់ត្រាស៊ីហ្គេមដូចជាកំណត់ត្រារបស់ខ្លួន ដោយប្រើថិរវេលា ១ នាទី ០០ វិនាទី ៩៧ ក្នុងវិញ្ញាសា ១០០ ម៉ែត្រ ផ្នែកបុរស។ វិញ្ញាសាហែលទឹក ៤x២០០ម៉ែត្រ ផ្នែកបុរស និងអ្នកប្រដាល់ Jujitsu Dao Hong Son ក៏បានការពារមេដាយមាសដែលឈ្នះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានយ៉ាងល្អផងដែរ។

គិតត្រឹមម៉ោង២១និង៣០នាទីយប់ថ្ងៃទី៧ ឧសភា វៀតណាមឈរនៅលេខរៀងទី៤ ដោយដណ្តើមបានមេដាយមាស ១៥ គ្រឿង។ ប្រទេសម្ចាស់ផ្ទះកម្ពុជានាំមុខដោយមានមេដាយមាសចំនួន ២៩ គ្រឿង បន្ទាប់មកប្រទេសថៃ (មេដាយមាសចំនួន ១៦គ្រឿង) និង ឥណ្ឌូនេស៊ី (មេដាយមាសចំនួន ១៦គ្រឿង)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ

ការបាញ់ប្រហារនៅឯយុទ្ធនាការបោះឆ្នោតនៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី Trump ត្រូវបានជម្លៀសចេញ

អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃទី ១៣ ខែកក្កដា ត្រូវបានភ្នាក់ងារសេវាសម្ងាត់ការពារ និងជម្លៀសចេញភ្លាមៗ បន្ទាប់ពីមានការបាញ់ប្រហារ នៅកន្លែងដែលលោកកំពុងធ្វើយុទ្ធនាការនៅរដ្ឋ Pennsylvania។

Top