• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីរី៖ មនុស្សជាង ១.៣០០ នាក់ត្រូវស្លាប់នៅក្នុងរលកអំពើហិង្សាថ្មីបំផុត

ស្ថិតិថ្មីបំផុតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បង្ហាញថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដែលបានកើតឡើងនៅតំបន់ឆ្នេរនៃប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានកើនឡើងដល់ជាង ១.៣០០ នាក់ ក្នុងនោះមានជនស៊ីវិលចំនួន ៧៤៥ នាក់។

 

ទាំងនេះគឺជាការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមបំផុតនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីរបបមុនបានដួលរលំកាលពីខែធ្នូឆ្នាំមុន។

នៅចំពោះមុខស្ថានការណ៍ខាងលើ មន្ត្រីរដ្ឋាភិបាលបណ្តោះអាសន្នរបស់ស៊ីរីបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការការពារឯកភាពជាតិ និងធានាសុវត្ថិភាពរបស់ប្រជាជន។ រដ្ឋាភិបាលបណ្ដោះអាសន្នស៊ីរីបច្ចុប្បន្ន បានដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមទៀតទៅកាន់ទីក្រុង Latakia, Jableh និង Baniyas ភាគខាងត្បូង  ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងអប់រំ Nazir al-Qadri បានប្រកាសបិទសាលារៀនដល់ថ្ងៃទី ១០ ខែមីនានេះ នៅក្នុងខេត្ត Latakia និង Tartus ដោយសារតែស្ថានភាពសន្តិសុខមិនស្ថិតស្ថេរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សហរដ្ឋអាមេរិក និងរុស្ស៊ីបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់មួយក្នុងទម្រង់បិទទ្វារនៅថ្ងៃ ទី ១០ មីនា នេះដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top