• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេតវិមានប្រកាសពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី K. Harris

ដំណើរទស្សនកិច្ចនេះក៏រួមចំណែកពង្រឹងចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុងវ៉ាស៊ីនតោននិងដៃគូសំ ខាន់ៗនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris (រូបថត៖ AP)



បញ្ចប់ដំណើរទស្សនកិច្ច នៅសិង្ហបុរី នៅថ្ងៃទី ២៤ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Haris បានអញ្ជើញមកដល់ប្រទេសវៀត ណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រីទៅកាន់ទ្វីបអាស៊ី។ នេះក៏ជាលើកដំបូងដែលអនុប្រធានាធិបតីអាមេរិកមួយរូបបានមកបំពេញទស្សនកិច្ចនៅវៀតណាម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សេតវិមានបានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស្រីអនុប្រធានាធិបតី Haris បានអញ្ជើញពិភាក្សាលើបញ្ហាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំពុងមានការយកចិត្តទុកដាក់ ក្នុងនោះមានបញ្ហាសន្តិសុខក្នុងតំបន់និងការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត កូវីដ -១៩ ការផ្លាស់ប្តូរអាកាសធាតុនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកពង្រឹងចំណងមិត្តភាពនិងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋ កិច្ចរវាងទីក្រុងវ៉ាស៊ីនតោននិងដៃគូសំខាន់ៗនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

ក្នុងអំឡុងពេលស្នាក់នៅវៀតណាម លោកស្រី Haris គ្រោងនឹងមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម ក្នុងនោះមានជំនួបសវនាការជាមួយនាយករដ្ឋមន្រ្តី Pham Minh Chinh ស្តីពីស្ថានភាពជំងឺរាតត្បាតកូវីដ -១៩ ក៏ដូចជាបញ្ហាសន្តិសុខតំបន់និងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច។ ក្រៅពីនោះ លោកស្រី Haris គ្រោងនឹងចូលរួមពិធីសម្ពោធការិយាល័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ប្រចាំនៅទីក្រុងហាណូយ។ នេះគឺជាការិយាល័យប្រចាំតំបន់របស់ CDC អាមេរិកប្រចាំអាស៊ីអាគ្នេយ៍ ដែលដោះស្រាយបញ្ហាទាក់ទងនឹងជំងឺឆ្លង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top