• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមមានលក្ខណៈប្រកួតប្រជែងខ្ពស់

ទោះបីជាការនាំចេញសកលធ្លាក់ចុះក៏ដោយ ការនាំចេញរបស់វៀតណាមនៅតែទទួលបានចំណែកទីផ្សារ ដែលបង្ហាញថាសេដ្ឋកិច្ចវៀតណាមមានលក្ខណៈប្រកួតប្រជែងខ្ពស់។

អង្គការស្រាវជ្រាវ និងស៊ើបអង្កេតសេដ្ឋកិច្ចពិភពលោកជាច្រើនទើបតែបានកែសម្រួលការព្យាករណ៍កំណើនរបស់វៀតណាមក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។ ការកែសម្រួលការព្យាករណ៍កំណើនបង្ហាញថាសេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ ហើយមានកំណើនវិជ្ជមាន បើធៀបនឹងខឿនសេដ្ឋកិច្ចផ្សេងទៀត។

កាសែត Investing ដែលជាច្រកព័ត៌មានហិរញ្ញវត្ថុសកល នៅពាក់កណ្តាលសប្តាហ៍នេះ បានដកស្រង់ការព្យាករណ៍របស់ធនាគារ HSBC ស្តីពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងការវាយតម្លៃរបស់អ្នកជំនាញដោយនិយាយថា ការងើបឡើងវិញគឺដោយសារតែតម្រូវការសកល ដែលត្រូវបានកែលម្អ រួមចំណែកលើកកម្ពស់ការនាំចេញរួមជាមួយនឹងការកើនឡើងននៃការចំណាយ ខណៈពេលដែលបានសង្កត់ធ្ងន់ថា ប្រាក់ចំណូលពីការលក់រាយសរុប និងសេវាកម្មអតិថិជនបានកើនឡើង ៩,៧% ។ កាសែត Investing បានដកស្រង់ការវាយតម្លៃរបស់លោក Frederic Neumann ប្រធានសេដ្ឋកិច្ចវិទូនៃប្លុកស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីនៃធនាគារ HSBC បានឲ្យដឹងថា ទោះបីជាការនាំចេញសកលធ្លាក់ចុះក៏ដោយ ការនាំចេញរបស់វៀតណាមនៅតែទទួលបានចំណែកទីផ្សារ ដែលបង្ហាញថាសេដ្ឋកិច្ចវៀតណាមមានលក្ខណៈប្រកួតប្រជែងខ្ពស់។

ក្នុងឱកាសនេះផងដែរ ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ ចិនបានដកស្រង់របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅពេលដែលអង្គការនេះបានតម្កើងការព្យាករណ៍កំណើនរបស់វិទ្យាស្ថានអាស៊ីក្នុងឆ្នាំនេះ។ អត្ថបទនេះបានសង្កត់ធ្ងន់ថា វៀតណាមបានចាត់វិធានការផ្សេងៗគ្នាជាច្រើន ដោយប្រើប្រាស់ទាំងឧបករណ៍ហិរញ្ញវត្ថុ និងរូបិយវត្ថុ ដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ កាសែត Thestar របស់ម៉ាឡេស៊ីបានលើកឡើងពីរបាយការណ៍ថ្មីៗនេះរបស់ធនាគារពិភពលោក ដែលបានបញ្ជាក់ថា ក្រុមហ៊ុនកែច្នៃ និងផលិតរបស់វៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច។ លើសពីនេះ សេវាកម្មវិនិយោគ សេវាវេជ្ជសាស្រ្ត រួមជាមួយនឹងវិស័យផលិតកម្ម នឹងជាមុខព្រួញសេដ្ឋកិច្ចរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នាយករដ្ឋមន្ត្រីវៀតណាម ចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

Top