• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីសម្រេចចិត្តនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥

រដ្ឋសភាក៏បានផ្តល់មតិលើកទី២ លើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម); ផ្តល់មតិជាលើកដំបូង លើពង្រោងច្បាប់ចំនួន ៨ ផ្សេងទៀត។
សម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ (រូបថត៖ VNA)

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទើបបានចុះហត្ថលេខា និងផ្សព្វផ្សាយជាធរមាននូវសេចក្តីសម្រេចចិត្តស្តីពីសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា។ តាមនោះ ក្នុងសម័យប្រជុំរដ្ឋសភាបានអនុម័តច្បាប់ចំនួន ៨ និងសេចក្តីសម្រេចចំនួន១៧។ រដ្ឋសភាក៏បានផ្តល់មតិលើកទី២ លើសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម);  ផ្តល់មតិជាលើកដំបូង លើពង្រាងច្បាប់ចំនួន ៨ ផ្សេងទៀត។ រដ្ឋាភិបាល ស្ថាប័ននៃរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ បានសហការយ៉ាងជិតស្និទ្ធ ដោយសិក្សា និងស្រូបយកមតិរបស់សមាជិករដ្ឋសភាឱ្យដល់កម្រិតអតិបរមា សុក្រិតរាល់សេចក្តីព្រាងច្បាប់ ធានាបាននូវគុណភាព វឌ្ឍនភាព និងដាក់ជូនសេចក្តីព្រាងច្បាប់ សម្រាប់រដ្ឋសភាពិនិត្យងអនុម័តនៅសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី ១៦។

រដ្ឋសភាបានស្នើឱ្យរដ្ឋាភិបាលសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តអនុវត្តប្រកបដោយសមកាលកម្ម ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយនូវគោលបំណង ភារកិច្ច និងដំណោះស្រាយជាដើម ដើម្បីធានាបាននូវស្ថិរភាព និងពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ពង្រឹងការសម្របខ្លួន បង្កើនភាពធន់នៃសេដ្ឋកិច្ចទៅ ចំពោះមុខផលប៉ះពាល់អវិជ្ជមានខាងក្រៅ; គ្រប់គ្រងគោលនយោបាយសារពើពន្ធ; ស្នើដំណោះស្រាយគោលនយោបាយសមស្របសម្រាប់ពន្ធអប្បបរមាសកល ពន្ធកាបូន; ប្រតិបត្តិការគោលនយោបាយរូបិយវត្ថុយ៉ាងសកម្ម មានភាពបត់បែន និងប្រកបដោយប្រសិទ្ធភាព សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគោលនយោបាយសារពើពន្ធ និងគោលនយោបាយម៉ាក្រូផ្សេងទៀត ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងអតិផរណា ស្ថេរភាពនៃមូលដ្ឋានម៉ាក្រូ និងគាំទ្រស្តារឡើងសេដ្ឋកិច្ចដោយសមស្រប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

បងប្អូនជនជាតិខ្មែរអភិរក្សនិងផ្សព្វផ្សាយតម្លៃនៃសិល្បៈល្ខោនយីកេ

សិល្បៈល្ខោនយីកេ ដែលសហគមន៍ជនជាតិខ្មែរណាមបូហៅដោយឈ្មោះផ្សេងទៀតថា ល្ខោនទ្រើងឃ្លោក នោះ គឺជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជននៅមូលដ្ឋាន។ ឆ្លងកាត់រយៈពេលជាង ១០០ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍនោះ ទម្រង់សិល្បៈប្រពៃណី ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនេះ នៅតែត្រូវបានបងប្អូនជនជាតិខ្មែរណាមបូ អភិរក្ស និងផ្សព្វផ្សាយពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងគុណតម្លៃដ៏ល្អប្រសើរ។

Top