• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តីនៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩

ការិយាល័យរដ្ឋាភិបាលបានប្រកាសនូវសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ- ១៩ ដែលបានប្រារពធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិសន្និដ្ឋាននៅឯកិច្ចប្រជុំ (រូបថតៈ VGP)


សេចក្តីសន្និដ្ឋាននេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖ ជំងឺរាតត្បាតនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅទូទាំងពិភពលោក ហើយនៅវៀតណាមបានលេចឡើងករណីឆ្លងថ្មីនៅក្នុងសហគមន៍ហើយ។ ហេតុដូច្នេះ ក្រសួង ស្ថាប័ន គណៈកម្មាធិការប្រជាជននៃតំបន់នានា អង្គការនិងបុគ្គលទាំងអស់ ត្រូវអនុវត្តយ៉ាងមឺងម៉ាត់ នូវវិធានការណ៍ បង្ការ និងទប់ស្កាត់ជំងឺរាតត្បាតក្នុងស្ថានភាពថ្មី ដោយមិនមានការធ្វេសប្រហែសឲ្យសោះ។

ជាមួយគ្នានេះ វិស័យសុខាភិបាលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការ៖ ពង្រឹងការតាមដានការយកសំណាកធ្វើតេស្តសម្រាប់គ្រប់ករណីមានរោគសញ្ញានៃជំងឺផ្លូវដង្ហើម រួមទាំងករណីសង្ស័យឆ្លងជំងឺ ជាពិសេស រកឃើញ និងដាក់នៅដាច់ដោយឡែកទៀតផង។
ទន្ទឹមនឹងនេះ បន្តលើកកម្ពស់ជោគជ័យនិងបទពិសោធន៍ក្នុងការព្យាបាលករណីធ្ងន់ធ្ងរនាពេលកន្លងមក អនុវត្តវិធីសាស្ត្រព្យាបាលប្រកបដោយប្រសិទ្ធភាព និងបន្តផ្តល់ជំនួយបច្ចេកទេសដល់តំបន់ ដើម្បីចៀសវាងករណីស្លាប់ដោយសារជំងឺរាតត្បាតកូវីដ-១៩។

ក្រសួងការពារប្រទេស ក្រសួងនគរបាលនិងក្រសួងការបរទេសបន្តដឹកនាំការត្រួតពិនិត្យយ៉ាងតឹងរឹងនូវករណីដែលឆ្លងមកវៀតណាម។
ផ្នែកនគរបាល អយ្យការនិងតុលាការត្រូវពិចារណាស៊ើបអង្កេត និងដោះស្រាយយ៉ាងហ្មត់ចត់នូវករណីឆ្លងដែនដោយខុសច្បាប់និងចាត់ការយ៉ាងតឹងរឹងចំពោះកន្លែងស្នាក់នៅដែលទទួលមនុស្សចូលដោយខុសច្បាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សញ្ញាសម្គាល់លេចធ្លោចំនួនបី ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ

សញ្ញាសម្គាល់លេចធ្លោចំនួនបី ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ និងព្រះអគ្គមហេសីថៃ

ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាមរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn Phra Vajiraklaochaoyuhua និងព្រះអគ្គមហេសី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មានអត្ថន័យប្រវត្តិសាស្ត្រ ដោយបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។

Top