• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីព្រាងច្បាប់រដ្ឋធានី៖ បង្កើតយន្តការសម្រាប់ហាណូយអភិវឌ្ឍន៍

សមាជិកសភាបានឯកភាពគ្នាថា សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (វិសោធនកម្ម) បន្ទាប់ពីត្រូវបានទទួលយក និងកែសម្រួលគឺ មានចំណុចថ្មីៗជាច្រើន ផ្តល់យន្តការជាក់លាក់ ដើម្បីអភិវឌ្ឍរដ្ឋធានីឲ្យក្លាយទៅជាតំណាងសម្រាប់ប្រទេសជាតិទាំងមូលយ៉ាងពិតប្រាកដ។
សមាជិកាសភាអញ្ជើញថ្លែងមតិ។ រូបថត៖ quochoi.vn

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី២៨ ខែឧសភា នៅវិមានរដ្ឋសភា រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នានៃសេចក្តីព្រាងច្បាប់ រដ្ឋធានី (វិសោធនកម្ម) ។

សមាជិកសភាបានឯកភាពគ្នាថា សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (វិសោធនកម្ម) បន្ទាប់ពីត្រូវបានទទួលយក និងកែសម្រួលគឺ មានចំណុចថ្មីៗជាច្រើន ផ្តល់យន្តការជាក់លាក់ ដើម្បីអភិវឌ្ឍរដ្ឋធានីឲ្យក្លាយទៅជាតំណាងសម្រាប់ប្រទេសជាតិទាំងមូលយ៉ាងពិតប្រាកដ។

ដោយឯកភាពលើការបំពេញបន្ថែមបទប្បញ្ញត្តិអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានអប់រំវិជ្ជាជីវៈ និងអង្គការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាធារណៈផ្សេងទៀតនៅទីក្រុងហាណូយបង្កើតអាជីវកម្ម លោក Ta Dinh Thi សមាជិកសភាទីក្រុងហាណូយបានចាត់ទុកថា នេះជាបទប្បញ្ញត្តិសមស្របសម្រាប់រដ្ឋធានីក្លាយទៅជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសជាតិ៖

បទប្បញ្ញត្តិនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដំណើរការនាំលទ្ធផលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័សទៅកាន់ទីផ្សារ ផ្សាភ្ជាប់ជាមួយនឹងការពិតនៃជីវភាពខាងសេដ្ឋកិច្ច សង្គម។ តាមនោះ បង្កើតប្រព័ន្ធអេកូឡូស៊ីវិលជុំរវាងការស្រាវជ្រាវ ផ្ទេរប្រគល់ និងធ្វើពាណិជ្ជកម្មផលិតផល វិនិយោគឡើងវិញក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ជាពិសេសគឺពង្រីកសក្តានុពលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ធំធេងរបស់រដ្ឋធានី។  គោលនយោបាយនេះក៏សមស្របនឹងនិន្នាការនៅលើពិភពលោកនាបច្ចុប្បន្នជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍ និងពង្រីកទំហំគំរូសាកលវិទ្យាល័យចាប់ផ្ដើមអាជីវកម្ម និងនវានុវត្តន៍

សមាជិកសភាក៏បានឲ្យដឹងថាច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) ក៏ត្រូវកំណត់យ៉ាងច្បាស់លាស់អំពីបញ្ហាផែនការមេរដ្ឋធានី រួមជាមួយនឹងនឹងការអភិរក្សសំណង់ស្ថាបត្យកម្មសំខាន់ៗ ដែលមានកត្តាប្រវត្តិសាស្ត្រថាំងឡុង - ហាណូយ និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌នៃរដ្ឋធានីផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top