សមាជិកសភាបានឯកភាពគ្នាថា សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (វិសោធនកម្ម) បន្ទាប់ពីត្រូវបានទទួលយក និងកែសម្រួលគឺ មានចំណុចថ្មីៗជាច្រើន ផ្តល់យន្តការជាក់លាក់ ដើម្បីអភិវឌ្ឍរដ្ឋធានីឲ្យក្លាយទៅជាតំណាងសម្រាប់ប្រទេសជាតិទាំងមូលយ៉ាងពិតប្រាកដ។
សមាជិកាសភាអញ្ជើញថ្លែងមតិ។ រូបថត៖ quochoi.vn
បន្តកម្មវិធីនៃសម័យប្រជុំលើកទី៧
រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី២៨ ខែឧសភា នៅវិមានរដ្ឋសភា
រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ
ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នានៃសេចក្តីព្រាងច្បាប់
រដ្ឋធានី (វិសោធនកម្ម) ។
សមាជិកសភាបានឯកភាពគ្នាថា
សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (វិសោធនកម្ម) បន្ទាប់ពីត្រូវបានទទួលយក
និងកែសម្រួលគឺ មានចំណុចថ្មីៗជាច្រើន ផ្តល់យន្តការជាក់លាក់
ដើម្បីអភិវឌ្ឍរដ្ឋធានីឲ្យក្លាយទៅជាតំណាងសម្រាប់ប្រទេសជាតិទាំងមូលយ៉ាងពិតប្រាកដ។
ដោយឯកភាពលើការបំពេញបន្ថែមបទប្បញ្ញត្តិអនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សា
គ្រឹះស្ថានអប់រំវិជ្ជាជីវៈ និងអង្គការវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាសាធារណៈផ្សេងទៀតនៅទីក្រុងហាណូយបង្កើតអាជីវកម្ម លោក Ta Dinh
Thi សមាជិកសភាទីក្រុងហាណូយបានចាត់ទុកថា
នេះជាបទប្បញ្ញត្តិសមស្របសម្រាប់រដ្ឋធានីក្លាយទៅជាក្បាលម៉ាស៊ីនអភិវឌ្ឍន៍វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសជាតិ៖
“បទប្បញ្ញត្តិនេះរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដំណើរការនាំលទ្ធផលស្រាវជ្រាវ
និងអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័សទៅកាន់ទីផ្សារ
ផ្សាភ្ជាប់ជាមួយនឹងការពិតនៃជីវភាពខាងសេដ្ឋកិច្ច សង្គម។ តាមនោះ បង្កើតប្រព័ន្ធអេកូឡូស៊ីវិលជុំរវាងការស្រាវជ្រាវ
ផ្ទេរប្រគល់ និងធ្វើពាណិជ្ជកម្មផលិតផល វិនិយោគឡើងវិញក្នុងការស្រាវជ្រាវ
និងការអភិវឌ្ឍ ជាពិសេសគឺពង្រីកសក្តានុពលវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាដ៏ធំធេងរបស់រដ្ឋធានី។
គោលនយោបាយនេះក៏សមស្របនឹងនិន្នាការនៅលើពិភពលោកនាបច្ចុប្បន្នជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា ការអភិវឌ្ឍ និងពង្រីកទំហំគំរូសាកលវិទ្យាល័យចាប់ផ្ដើមអាជីវកម្ម
និងនវានុវត្តន៍”។
សមាជិកសភាក៏បានឲ្យដឹងថាច្បាប់រដ្ឋធានី
(ធ្វើវិសោធនកម្ម) ក៏ត្រូវកំណត់យ៉ាងច្បាស់លាស់អំពីបញ្ហាផែនការមេរដ្ឋធានី រួមជាមួយនឹងនឹងការអភិរក្សសំណង់ស្ថាបត្យកម្មសំខាន់ៗ
ដែលមានកត្តាប្រវត្តិសាស្ត្រថាំងឡុង - ហាណូយ
និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌នៃរដ្ឋធានីផងដែរ៕