• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហព័ន្ធរុស្ស៊ី រហូតដល់ឆ្នាំ ២០៣០

សេចក្តីថ្លែងការណ៍រួមបានអះអាងថា ការពង្រឹងនិងលើកកំពស់ប្រសិទ្ធភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាអាទិភាពកិច្ចការបរទេសរបស់វៀតណាមនិងរុស្ស៊ី។
 

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតីរុស្ស៊ីលោក Putin (រូបថត៖ VOV)


ដោយឈរលើមូលដ្ឋានលទ្ធផលនៃកិច្ចចរចានាថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីដល់ឆ្នាំ ២០៣០  កំណត់ទិសសម្រាប់កិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ និងកាន់តែជឿទុកចិត្តរវាងប្រទេសទាំងពីរលើគ្រប់វិស័យ  បំពេញផលប្រយោជន៍យូរអង្វែងរបស់ប្រទេសនិងប្រជាជនទាំងពីរ រួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក។

សេចក្តីថ្លែងការណ៍រួមបានអះអាងថា ការពង្រឹងនិងលើកកំពស់ប្រសិទ្ធភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាអាទិភាពកិច្ចការបរទេសរបស់វៀតណាមនិងរុស្ស៊ី។ ភាគីទាំងពីរបានកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក ឈរលើគោលការណ៍សមភាពអធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងការស្វ័យសម្រេចជាតិនិងមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក មិនប្រើប្រាស់កម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំង ដោះស្រាយជម្លោះដោយសន្តិវិធី ក៏ដូចជាបទប្បញ្ញត្តិផ្សេងទៀតនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ វៀតណាមនិងសហព័ន្ធរុស្ស៊ីមិនចងសម្ព័ន្ធមិត្តឬយល់ព្រមជាមួយភាគីទីបី ដើម្បីធ្វើសកម្មភាពដែលប៉ះពាល់ដល់ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាផលប្រយោជន៍ជាមូលដ្ឋានរបស់គ្នាទៅវិញទៅមកទៀតសោត។ វៀតណាមនិងរុស្ស៊ីប្តេជ្ញាសហការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យទាំងក្នុងក្របខ័ណ្ឌទាំងទ្វេភាគីនិងពហុភាគីផងដែរ។

ប្រទេសទាំងពីរបានអះអាងនូវការត្រៀមខ្លួនជាស្រេច ក្នុងការជំរុញរាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណីនិងមិនមែនប្រពៃណី គាំទ្រពហុភាគីនិយមក្នុងទំនាក់ទំនងអន្តរជាតិ។

វៀតណាម និងរុស្ស៊ីបានអះអាងនូវកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ និងសកម្មភាពពាណិជ្ជកម្មគ្មានការរារាំង ព្រមទាំងគាំទ្រដល់ការដោះស្រាយជម្លោះរវាងភាគីពាក់ព័ន្ធដោយសន្តិវិធី ស្របតាមគោលការណ៍និងស្តង់ដាររួមនៃច្បាប់អន្តរជាតិ។ វៀតណាមនិងរុស្ស៊ីគាំទ្រការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត និងស្វាគមន៍ការខិតខំប្រឹងប្រែងបឋម ដើម្បីអនុម័តក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត។

វៀតណាមនិងរុស្ស៊ីបន្តពង្រឹងនិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងរុស្ស៊ី; ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ឈរលើមូលដ្ឋាននៃផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-អាស៊ាន ដំណាក់កាល ២០២១-២០២៥; ទន្ទឹមនឹងនោះ បន្តកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាថ្នាក់តំបន់ និងអន្តរតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top