• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រ៊ុយណេ


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah 
 

 ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្តែងក្ដីសប្បាយរីករាយអំពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែល​ត្រូវបានតម្លើងជាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។ 

នាថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ​២០១៩ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះមហាក្សត្រប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah នៅវៀតណាមចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី ២៨ ខែមិនានោះ ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍រួម​ស្តីពីការ​បង្កើត​ទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​និង ប្រុយណេដា ។

សេចក្តី​ថ្លែងការណ៍រួមបានអះអាងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​បាន​សម្តែង​ក្ដីសប្បាយ​រីករាយ​អំពីទំ​នាក់​ទំនង​មិត្តភាព​ដ៏ល្អប្រសើររវាងប្រទេសទាំងពី​រ ដែលត្រូវ​បាន​តម្លើង​ជាទំនាក់​ទំនងភាព​ជាដៃគូ​លើគ្រប់​ជ្រុ​ង​ជ្រោយ​។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ថាទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនេះ នឹង​បង្កើត​កម្លាំងចលករ​ជំរុញថែម​ទៀត​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ខ្លាំងក្លាថែម​ទៀត​។

តាម​សេចក្តីថ្លែងការណ៍រួម ថ្នាក់ដឹកនាំបានផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ ស្ដីពី​កិច្ច​សហប្រតិបត្តិ​ការពាណិ​ជ្ជកម្ម និងវិនិយោគនោះ ថ្នាក់ដឹ​កនៃប្រទេសទាំង​ពីរបាន​អះអាង​សារជាថ្មី​នូវការ​សន្យា​សហប្រតិបត្តិ​ការរក្សា​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគីបើកចំហរ គ្រ​បដណ្ដប់ និងផ្អែកលើ​ច្បាប់  និងសុក្រឹត​កិច្ចព្រម​ព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយប្រចាំតំបន់(R​CEP) នាឆ្នាំ២០១៩។

 ក្នុង​សេចក្តីថ្លែងការណ៍រួម ភាគីទាំង បានឯកភាពគ្នាបង្កើនថែមទៀតកិច្ចសហប្រតិបត្តការសមុទ្រ ចែក​រំលែក​បទពិសោធន៍​និងព័ត៌មានអំពីការអនុ​វត្តច្បាប់នៅសមុទ្រ សហប្រតិបត្តិការ​ទប់ទល់​នឹង​ការសាក​ល្បង​សន្តិសុខ​លើស​មុទ្រ សំដៅធានាសុវត្ថិភាព និងសេរីភាពនាវា​ចរណ៍។

ទន្ទឹម​នឹង​នេះថ្នាក់ដឹក​នាំទាំងពីរ​រូបក៏បាន​អះអាង​អំពីការ​សន្យាបង្កើន​ថែមទៀត​នូវកិច្ច​សហប្រតិ​បត្តិការលើ​វិស័យ​កីឡា វប្បធម៌ និងពលកម្មនាពេលខា​ងមុខ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top