• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុខភាពរបស់ប្រជាជនត្រូវបានដាក់លើជួរមុខ

នាពេលខាងមុខ ផ្នែកសុខាភិបាលចាំបាច់ត្រូវខិតខំប្រឹងប្រែង ជំនះពុះពារលើការលំបាក ពង្រីកបញ្ញា ទេពកោសល្យជំនាញវិជ្ជាជីវៈរបស់ខ្លួន លើកកំពស់គុណភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បណ្តុះបណ្តាលកម្មាភិបាល។
ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ជួរគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យកងទ័ព ១០៣ និងមន្ទីរពេទ្យកុមារមជ្ឈឹម

ក្នុងឱកាសរំលឹកខួបលើកទី ៦៨ ទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥-២៧ កុម្ភៈ ២០២៣) នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ជួរគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យកងទ័ព ១០៣ និងមន្ទីរពេទ្យកុមារមជ្ឈឹម។ អញ្ជើញថ្លែងនៅក្នុងពិធីទាំងនេះ លោក  Nguyen Trong Nghia បានឲ្យដឹងថា នាពេលខាងមុខ ផ្នែកសុខាភិបាលចាំបាច់ត្រូវខិតខំប្រឹងប្រែង ជំនះពុះពារលើការលំបាក ពង្រីកបញ្ញា ទេពកោសល្យជំនាញវិជ្ជាជីវៈរបស់ខ្លួន លើកកំពស់គុណភាពសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បណ្តុះបណ្តាលកម្មាភិបាល៖ “យើងទាំងអស់គ្នាត្រូវជ្រួតជ្រាបស្មារតីបម្រើប្រជាជន ហើយសុខភាពរបស់ប្រជាជនត្រូវដាក់លើជួរមុខ។ ទន្ទឹមនឹងនោះ ក៏ត្រូវធានាលក្ខណៈវិជ្ជាជីវៈ ទំនើប និងសមាហរណកម្មអន្តរជាតិឲ្យបានល្អ។ ម្ចាស់ការ ខ្លួនទីពឹងខ្លួនរបស់វិស័យសុខាភិបាលវៀតណាម សមាហរណកម្មអន្តរជាតិដល់វៀតណាមតាមស្មារតីធ្វើជាម្ចាស់។ ដូច្នេះហើយ យើងត្រូវមានជំនាញវិជ្ជាជីវៈផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី ចាប់ពីដើមសប្តាហ៍ក្រោយ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី ចាប់ពីដើមសប្តាហ៍ក្រោយ

អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា។

Top