• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សុក្រឹត្យឯកសារគំនូរប្រជាប្រិយដុងហូ ( Dong Ho) ដើម្បីដាក់ជូនអង្គការយូណេស្កូដោយទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក


 គំនូរប្រជាប្រិយដុងហូ ( Dong Ho) (រូបថត៖ vov.vn)
 

 ឯកសារ​ពាក់ព័ន្ធនឹងគំនូរប្រជាប្រិយដុងហូ (Dong Ho) ដែល​អនុវត្ត​ដោយ​វិទ្យាស្ថាន​វប្បធម៌​និង​សិល្បៈ​វៀត​ណាម​ (ក្រសួងវប្បធម៌កីឡានិងទេសច​រណ៍) កំពុងត្រូវបានសុក្រឹត្យពេញលេ​ញ ដើម្បី​ស្នើអង្គការ​អប់រំ​វិទ្យាសាស្ត្រ​និង​​វប្បធម៌រ​បស់អង្គការសហប្រជាជាតិ​ (យូណេស្កូ) ទទួលស្គាល់​ជាបេតិកភណ្ឌ​វប្បធម៌​អរូបី​ដែល​គួរ​តែ​ការ​ការ​ពារ​ជាបន្ទាន់។
 
ប្រសិន​បើត្រូវបានគេទទួលស្គាល់ថាជាបេតិកណ្ឌនោះ គំនូរប្រជាប្រិយ​ដុង​ហូ​អាច​ត្រូវ​បានស្តា​រ​ឡើង​វិញ​និង​លើក​កម្ពស់​តម្លៃឲ្យកាន់តែខ្លាំងថែមទៀត។គេរំពឹងថានៅខែធ្នូឆ្នាំ ២០១៩ ឯកសារពាក់ព័ន្ធ​នឹងគំនូរ​ប្រជា​ប្រិយ​ដុង​ហូ នឹងត្រូវបានវាយតម្លៃ​ដោយក្រុមប្រឹក្សាបេតិកភណ្ឌជាតិ​ បន្ទាប់​មកបន្តសុក្រឹត្យ​និង​ដាក់​ជូន​នាយក​រដ្ឋម​ន្រ្តីវៀតណាមផងដែរ។ គួរប​ញ្ជាក់ថា នាបច្ចុប្បន្ននេះគំនូ​រប្រជាប្រិយ​ដុងហូ ត្រូវបាន​រៀប​ចំណាត់​ថ្នាក់​ជាបេតិកភណ្ឌវប្បធម៌​អរូបីជាតិ។ នេះជានូរ​ដែលត​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​និង​បង្ហាញ​យ៉ាង​ច្បាស់​អំពីសង្គម​កសិកម្ម​ប្រពៃណី​របស់វៀតណាម ​ក៏ដូចជាទំនៀមទំលា​ប់ និងជីវភាព​រស់នៅ​របស់​ប្រជាជន​វៀត​ណាម​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top