• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្ស​​វៀតណាម​ដណ្តើម​បាន​មេដាយ​៨​គ្រឿង​ក្នុងការ​ប្រកួត​អូឡាំពិក​រូបវិទ្យា​អាស៊ី

ក្រុមសិស្សសានុសិស្សវៀតណាមចំនួន ៨ នាក់ដែលបានចូលរួមក្នុងការប្រកួតអូឡាំពិករូបវិទ្យាអាស៊ី - Asian Physics Olympiad (APhO) ឆ្នាំ ២០២៤ សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះ មានមេដាយមាស១គ្រឿង មេដាយប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធ៦គ្រឿង។

នេះជាលទ្ធផលល្អប្រសើរបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយក្រោយរយៈពេលជាច្រើនឆ្នាំដែលក្រុមវៀតណាមទទួលបានមេដាយមាស។

មេដាយរួមមាន៖ Nguyen Thanh Duy (សំរឹទ្ធ), Ha Duyen Phuc (ប្រាក់) Nguyen The Quan (សំរឹទ្ធ) Truong Phi Hung (សំរឹទ្ធ) Nguyen Nhat Minh (សំរឹទ្ធ) Hoang Tuan Kiet (សំរឹទ្ធ) Than The Cong (មាស) និង Tran Vu Le Hoang (សំរឹទ្ធ)។ រូបថត៖ TTXVN

សិស្សដែលឈ្នះមេដាយមាសគឺ Than The Cong សិស្សនៅសាលាវិទ្យាល័យជំនាញ Bac Giang ខេត្ត Bac Giang។ ដណ្ដើមបានមេដាយប្រាក់គឺ Ha Duyen Phuc ជាសិស្សនៅសាលាវិទ្យាល័យជំនាញ Lam Son ខេត្ត Thanh Hoa។

ការប្រកួតអូឡាំពិករូបវិទ្យាអាស៊ីលើកទី២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១០ ខែមិថុនានៅប្រទេសម៉ាឡេស៊ី។ ការប្រកួតឆ្នាំនេះមានប្រតិភូចូលរួមចំនួន ២៨ក្រុម មកពីប្រទេសនិងតំបន់ដែនដីចំនួន២៧ ដោយមានបេក្ខជនសរុបចំនួន ២០៨នាក់។ នេះជាព្រឹត្តិការណ៍ APhO លើកដំបូងដែលប្រទេសម៉ាឡេស៊ីបានរៀបចំឡើង ដោយមានក្រុមចូលរួមច្រើនមិនធ្លាប់មាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top