• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិស្សវៀតណាមចំនួន ៦ នាក់ឈ្នះមេដាយនៅសង្វៀនអន្តរជាតិ IJSO ឆ្នាំ២០២៥

ពិធីបិទការប្រកួតអូឡាំពិកវិទ្យាសាស្ត្រយុវជនអន្តរជាតិ (IJSO) ឆ្នាំ២០២៥ នៅទីក្រុងសូជី ប្រទេសរុស្ស៊ី បានបញ្ចប់ដំណើរប្រកួតប្រជែងរបស់បេក្ខជនចំនួន ១៥០ នាក់ មកពី ២៤ប្រទេស និងតំបន់ដែនដី។ ក្រុមសិស្សវៀតណាមចំនួន ៦ នាក់មកពីវិទ្យាល័យជំនាញហាណូយ - Amsterdam បានឈ្នះមេដាយប្រាក់ចំនួនបី និងមេដាយសំរិទ្ធចំនួនបី។

អ្នកគ្រូ Mai Thi Tinh គ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យជំនាញហាណូយ -Amsterdam បានឲ្យដឹងថា៖

“វិញ្ញាណសារប្រឡងឆ្នាំនេះត្រូវបានប្រទេសចូលរួមវាយតម្លៃថា ជាការប្រឡងដ៏លំបាកបំផុតមិនធ្លាប់មាន ដោយសារតែសំណួរមុខវិជ្ជាតែមួយមានតិចតួច និងតម្រូវការចំណេះដឹងស៊ីជម្រៅលើវិស័យទាំងបីគឺ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ មុនពេលរៀបចំសម្រាប់ការប្រឡង សិស្សត្រូវបានផ្តល់ការបណ្តុះបណ្តាលជាក់ស្តែងយ៉ាងហ្មត់ចត់ដោយក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យគរុកោសល្យហាណូយ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និង VinUni”។

សិស្សវៀតណាមចំនួន ៦ នាក់ឈ្នះមេដាយនៅសង្វៀនអន្តរជាតិ IJSO ឆ្នាំ២០២៥។ រូបថត៖ VOV

ការប្រកួតប្រជែងនេះមានការចូលរួមពីប្រទេសឈានមុខគេជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាននៅក្នុងពិភពលោក និងតំបន់ដូចជា រុស្ស៊ី ឥណ្ឌា តៃវ៉ាន់ (ចិន) និងថៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២៤ ដែលបង្ហាញថាកម្រិតចំណេះដឹងរបស់សិស្សវៀតណាមអាចកាត់បន្ថយគម្លាតជាមួយប្រទេសមហាអំណាចនាពេលអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ សញ្ញាសម្គាល់ពិសេស សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ

មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត វៀតណាម គឺជាមហាសន្និបាតគូសសញ្ញាសម្គាល់សំខាន់ពិសេស នៅលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មហាសន្និបាតបើកចេញយុគសម័យថ្មីមួយ - យុគសម័យដែលវៀតណាមប្តេជ្ញាសម្រេចគោលដៅពីរគឺ៖ ខួបលើកទី១០០ នៃការបង្កើតបក្ស និងខួបលើកទី១០០ នៃការបង្កើតប្រទេសជាតិ ដោយខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥។

Top