លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)
វៀតណាមលោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយ ក្រសួង និងផ្នែកពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីដំណោះស្រាយក្នុងការថែទាំ និងជួយឧបត្ថម្ភជនពិការទូទាំងប្រទេស។
នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ ថែទាំចំពោះជនពិការមិនត្រឹមតែជាការទទួលខុសត្រូវខាងសីលធម៌ប៉ុណ្ណោះទេ ថែមទាំងជារង្វាស់នៃអរិយធម៌សម័យទំនើប ជាតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិទៀតផង។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ លើភារកិច្ចនាពេលខាងមុខយ៉ាងដូច្នេះថា៖
“លើកកម្ពស់ការយល់ដឹងរបស់សហគមន៍ លុបបំបាត់ការរើសអើង ជំរុញសង្គម មួយដែលគ្មានរបាំងឧបសគ្គសម្រាប់មនុស្សទាំងអស់គ្នា។ ជាមួយគ្នានេះ ចាំបាច់ត្រូវ លើកទឹកចិត្តវិស័យឯកជន អង្គការសង្គម និងសហគមន៍ឱ្យចូលរួមយ៉ាងទូលំទូលាយ ក្នុងសកម្មភាពជួយឧបត្ថម្ភជនពិការ ចាប់ពីការបង្កើតការងារ ការបង្កើតផលិតផល និងសេវាកម្មដែលងាយស្រួលប្រើប្រាស់; ការពង្រីកមជ្ឈមណ្ឌលស្តារនីតិសម្បទា សម្រាប់ជនពិការនៅតាមមូលដ្ឋាន ដោយធានាថា ជនពិការទទួលបានការត្រួតពិនិត្យ សុខភាពជាប្រចាំ”។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏បានចាត់តាំងឱ្យស្ថាប័នពាក់ព័ន្ធកសាង ផែនការសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ជន ពិការជាង ៧ លាននាក់ទូទាំងប្រទេស៕