• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិង្ហបូរីពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសិង្ហបុរី នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការកិច្ចពិភាក្សាគ្នា។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី។ (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះរួមចំណែកបង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងជាព្រឹត្តិការណ៍បើកដ៏សំខាន់សម្រាប់សកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣ - ២០២៣) និងរយៈពេល ១០ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី (២០១៣ - ២០២៣)។ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានអះអាងថា សិង្ហបុរីជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យសិង្ហបុរីបង្កើនការនាំចូលផលិតផលកសិកម្ម អាហារសមុទ្រ វាយនភណ្ឌជាដើមពីវៀតណាម។ សម្របសម្រួលការដាក់បញ្ចូលទំនិញវៀតណាមទៅក្នុងប្រព័ន្ធទីផ្សារចែកចាយរបស់សិង្ហបុរី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសិង្ហបុរីបង្កើនការជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍលើកកំពស់គុណភាពធនធានមនុស្ស ជាពិសេសបុគ្គលិកថ្នាក់យុទ្ធសាស្ត្រ ក៏ដូចជាជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអប់រំវិជ្ជាជីវៈដំណាក់កាល ២០២១-២០៣០។

នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-សិង្ហបុរី ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ រក្សាការផ្លាស់ប្តូរគណៈប្រតិភូមិកម្រិតខ្ពស់និងគ្រប់ជាន់ថ្នាក់រៀបចំសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣នេះផងដែរ។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន រួមទាំងការពិចារណាបើកផ្លូវហោះហើរទៅកាន់គោលដៅទេសចរណ៍របស់វៀតណាមដូចជា Da Lat, Nha Trang ...ជាដើម។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួនបួននៅកម្រិតរដ្ឋាភិបាលនិងរវាងស្ថាប័ន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ រួមទាំងអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីសេដ្ឋកិច្ចឌីជីថល - ភាពជាដៃគូសេដ្ឋកិច្ចបៃតងរវាងវៀតណាមនិងសិង្ហបុរី; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសិង្ហបុរី; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុវជនរវាងគណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាម និងក្រុមប្រឹក្សាយុវជនជាតិសិង្ហបុរី ដំណាក់កាល ២០២៣-២០២៨; កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យដែនសមុទ្ររវាងនាយកដ្ឋានដែនសមុទ្រវៀតណាម និងអាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top