• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាអំពីសមុទ្រខាងកើតនៅឥណ្ឌា៖ បណ្ដាអ្នកប្រាជ្ញអំពាវនាវអោយគោរពច្បាប់អន្តរជាតិ

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា បានប្រព្រឹត្តទៅ សិក្ខាសាលា​វិទ្យា​ក្រោម​ប្រធាន​បទ​ “សមុទ្រខាងកើត៖ រាល់ការសាក​ល្បងនា បច្ចុប្បន្ននិងយថាទស្សន៍នាអនាគត”​។
 
នៅសិក្ខា​សាលានេះ បណ្ដាអ្នកប្រាជ្ញឥណ្ឌានិងវៀតណាមបានអះអាងសារ ជាថ្មីនូវសារ​សំខាន់​នៃ​សមុទ្រ​ខាង​កើត​ចំពោះ​ពាណិជ្ជកម្មនិងនាវាចរណ៍អន្តរជាតិ ដោយមានកំពង់ផែកុងតឺន័រចំនួន៩ក្នុងចំណោម​កំពង់​ផែកុង​តឺន័រ​ដ៏ម​មាញឹ​កបំផុតទាំង១០លើពិភពលោក ស្ថិតនៅក្នុងតំបន់នេះ ហើយបរិមាណទំនិញត្រូវបានដឹក ជញ្ជូនឆ្លង​កាត់​តំបន់​នេះជារៀងរាល់ឆ្នាំមានតម្លៃប្រមាណ៥លានលានដុល្លាអាមេរិក។ ហេតុដូច្នេះបានជា សមុទ្រខាង​កើត​មិន​ត្រឹម​តែជាប់ពាក់ព័ន្ធដល់តំបន់ អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំង​ផ្សាភ្ជាប់​នឹង​ផល​ប្រយោជន៍​និង​ការយក​ចិត្ត​ ទុកដាក់​ជាសកល រួមទាំងផលប្រយោជន៍របស់ឥណ្ឌាទៀតផង។
 
តាមបណ្ដាអ្នក​ប្រាជ្ញបានចាត់ទុកថា ការដែលចិនបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 និងក្រុម​នាវា​ការ​ពារ​ប្រដាប់​អាវុធ រំលោភបំពានចូលក្នុង តំបន់​សេដ្ឋកិច្ចផ្ដាច់​មុខរបស់​វៀត​ណាម​នៅជុំវិញ​តំបន់​ថ្មប៉ប្រះ​ទឹក​ Tu Chinh ក្នុង រយៈពេលច្រើនខែកន្លងមកនេះ បានបណ្ដាលអោយភាពតានតឹងនិងអស្ថិរភាព ក្នុង​តំបន់​កើន​ឡើង​ ក៏ដូច​ជាបណ្ដាលឡើងការព្រួយបារម្ភចំពោះសហគមន៍អន្តរ ជាតិផងដែរ។ ប្រការនេះ​ក៏បង្ខូច​ទៅលើរូប​ភាពរប​ស់ចិន​ ហើយបណ្ដាលអោយ​ ធ្លាក់ចុះជំនឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះប្រទេសនេះតែម្ដង។
 
នៅសិក្ខាសាលា​នេះដែរ បណ្ដាអ្នកប្រាជ្ញបានអះអាងថា អនុសញ្ញាអង្គ ការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ជាឯកសារមាន លក្ខណៈគតិយុត្តដូចទៅនឹងធម្មនុញ្ញាស្ដីពីសមុទ្រ។ អ្នកប្រាជ្ញទាំង​អស់ក៏​បាន​ អំពាវនាវអោយប្រទេសទាក់ទិននានាអនុម័តយ៉ាងឆាប់ៗ​លើក្រមប្រតិបត្តិនៅ សមុទ្រខាងកើ​ត ​(COC) អោយបាន​សមស្រប​នឹងស្ដងដារនិងច្បាប់អ​ន្តរជាតិ សំដៅនាំមកនូវសន្តិភាព​និងស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top