• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាស្តីពីមនោគមន៍ជ្ជាលោកប្រធានហូជីមិញនៅប្រទេសអង់ហ្គោឡា

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋធានី Luanda (អង់ហ្គោឡា) សិក្ខាសាលា “មនោគមន៍ជ្ជាលោកប្រធានហូជីមិញក្នុងទំនាក់ទំនងវៀតណាមជាមួយអង់ហ្គោឡា” បានប្រព្រឹត្តទៅនៅទីស្នាក់ការនៃគណបក្សចលនារំដោះប្រជាជនអង់ហ្គោឡា (MPLA)។ នេះជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ក្រុមការងារគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមវៀតណាម ទៅកាន់អង់ហ្គោឡា។
សន្និសីទបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមរបស់សហគមន៍ជនវៀតណាមនៅអង់ហ្គោឡា សមាជិកគណៈបក្ស MPLA និងអ្នកប្រាជ្ញអង់ហ្គោឡាជាច្រើន។ រូបថត៖ Hong Minh/TTXVN

ក្នុងសិក្ខាសាលានេះ លោក Manuel Domigos Augusto លេខាទទួលបន្ទុកកិច្ចការបរទេសនៃគណបក្ស MPLA បានសម្តែងមោទនភាពដោយបានរៀបចំព្រឹត្តិការណ៍ស្តីអំពីលោកប្រធានហូជីមិញ នៅទីស្នាក់ការគណបក្ស MPLA នៅលើមហាវិថីហូជីមិញ ក្នុងទីក្រុង Luanda ។ លោក Augusto បានឲ្យដឹងថា ក្នុងការតស៊ូរំដោះប្រទេសអង់ហ្គោឡា គណបក្ស MPLA បានទទួលនូវសាមគ្គីភាព និងការគាំទ្រដ៏ខ្ឡាំងក្លារបស់បក្សកុម្មុយនិស្តវៀតណាម ហើយជ័យជំនះនៃបដិវត្តន៍វៀតណាម ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញបានលើកទឹកចិត្តដល់បណ្តាប្រជាជាតិដែលកំពុងត្រូវជិះជាន់ សង្កត់សង្កិននៅជុំវិញពិភពលោក តស៊ូដើម្បីគោលដៅថ្លៃថ្នូគឺសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពរបស់មនុស្ស។

លោក Esteves Carlos Hilário លេខាទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងនៃគណបក្ស MPLA បានអះអាងថា សិក្ខាសាលានេះមានអត្ថន័យដ៏ធំធេង ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ (១៨៩០-២០២៤) ខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥)រវាងប្រទេសទាំងពីរ។ លោកបានអះអាងថា បទអន្តរគមន៍អំពីប្រវត្តិ អាជីពនិងមនោគមន៍ជ្ជារបស់លោកប្រធានហូជីមិញនៅក្នុងសន្និសីទ គឺជាឯកសារដ៏មានតម្លៃ និងជាមេរៀនសម្រាប់បក្ខជនវ័យក្មេងនៅវៀតណាម និងអង់ហ្គោឡានាពេលអនាគត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top