• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាស្តីពីទំនាក់ទំនងវៀតណាម - ឥណ្ឌានិងសញ្ញាសំកាល់របស់លោកប្រធាន Ho Chi Minh

នាថ្ងៃទី ២៤ខែវិច្ឆិកា នៅក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ (ICCR) នៅ Kolkata គណៈកម្មាធិការសាមគ្គីភាពឥណ្ឌា - វៀតណាមនៅរដ្ឋបេងហ្គាល់ខាងលិចបានរៀបចំសិក្ខាសាលាស្តីពីប្រធានបទ“ទំនាក់ទំនងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៃសញ្ញាសំកាល់របស់លោកប្រធាន Ho Chi Minh”។


សិក្ខាសាលាស្តីពីទំនាក់ទំនងវៀតណាម - ឥណ្ឌានិងសញ្ញាសំកាល់របស់លោកប្រធាន Ho Chi Minh (រូបថត៖ TTXVN)

តំណាងទាំងអស់បានអះអាងថា វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងនយោបាយ - ការទូតយ៉ាងល្អប្រសើរ និងមានការទុកចិត្តខាងនយោបាយខ្ពស់។ ទំនុកទុកចិត្តនោះតែងតែត្រូវបានពង្រឹងតាមរយៈការងាររបស់ភាគីទាំង​ពីរបានផ្លាស់ប្តូរជាប្រចាំនៃគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋ រដ្ឋសភានិងរដ្ឋាភិបាល។ ទំនាក់ទំនង​វៀតណាម - ឥណ្ឌាត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានរឹងមាំ ផ្អែកលើការតភ្ជាប់យូរអង្វែងប្រកបដោយនិរន្តរភាពនៃប្រវត្តិសាស្ត្រវប្បធម៌ ការយល់ដឹង ការជឿទុកចិត្តគ្នា ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងតស៊ូដើម្បីឯករាជ្យភាព សេរីភាព ឯកភាព បូរណភាពទឹកដី ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រតិភូក៏បានពិភាក្សាអំពីភាពស្រដៀងគ្នានៅលើមាគ៌ាតស៊ូនៃការរំដោះប្រជាជាតិរបស់អគ្គមគ្គុទេសក៍ទាំងពីរ​គឺ​លោក Mohatma Gandhi និងលោកប្រធាន Ho Chi Minh។ នៅលើមាគ៌ានៃការរំដោះប្រជាជាតិរបស់ខ្លួន លោក Mohatma Gandhi និងលោកប្រធាន Ho Chi Minh បាន“ជួបគ្នា” នៅក្នុងសតិអារម្មណ៍ទស្សនវិជ្ជាដោយមានគោលដៅខ្ពស់គឺការប្រយុទ្ធដើម្បីរំដោះប្រជាជនពីការជិះជាន់និងការកេងប្រវ័ញ្ចនៃចក្រពត្តិនិងអាណានិគមនិយម​។​

នៅខាងក្រៅសន្និសីទក៏បានប្រារព្ធពិព័រណ៍គំនូរអំពីលោកប្រធាន Ho Chi Minh ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top