• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ច-សង្គម

ចូលរួមសិក្ខាសាលាមានអ្នកតំណាងជាង ៨០ នាក់ ដែលតំណាងឲ្យក្រសួង ស្ថាប័ន អង្គការអន្តរជាតិនិងអ្នកជំនាញសេដ្ឋកិច្ច។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គម (ប្រភព៖ VOV)


នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គមតាមទម្រង់ផ្ទាល់មុខនិងអនឡាញ។ ចូលរួមសិក្ខាសាលាមានអ្នកតំណាងជាង ៨០ នាក់ ដែលតំណាងឲ្យក្រសួង ស្ថាប័ន អង្គការអន្តរជាតិនិងអ្នកជំនាញសេដ្ឋកិច្ច។

នាយកធនាគារអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Andrew Jeffries បានចាត់ទុកថា ត្រូវផ្តោតលើការអភិវឌ្ឍប្រព័ន្ធឆ្លើយតបដែលអាចបត់បែនបានដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនិងផ្តល់ជំនួយឧបត្ថម្ភចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព។

លោក Andrew Jeffries  (ប្រភព៖ VOV)


តាមទស្សនៈរបស់អ្នកជំនាញសេដ្ឋកិច្ច លោក Vo Tri Thanh បាននិយាយថា កញ្ចប់ជំនួយលើកទី ២ របស់រដ្ឋាភិបាលត្រូវមានទំហំធំជាងមុនហើយក្នុងពេលតែមួយបានផ្តល់នូវកំណត់សំគាល់ចំនួន ៣  នោះគឺជម្នះការលំបាកដើម្បីឆ្លើយតបទៅនឹងសន្ទុះងើបឡើងវិញរបស់ពិភពលោក ជាមួយ នឹងកំណែទម្រង់ស្ថាប័នសេដ្ឋកិច្ច កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលពលករ ជំនាញ ការផ្លាស់ប្តូរឌីជីថលនិងស៊ីចង្វាក់គ្នាជាមួយនឹងនិន្នាការពិភពលោកក្នុងវិស័យប្រើប្រាស់បដិវត្តន៍ឧស្សាហកម្ម បច្ចេកវិទ្យា ការគ្រប់គ្រងហានិភ័យជាដើម។

ថ្លែងមតិនៅចុងបញ្ចប់នៃសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាបានស្តាប់យោបល់របស់អ្នកជំនាញរបស់ក្រសួងនិងវិស័យនានាដែលវាយតម្លៃពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុ ថវិកានិងការវិនិយោគ សាធារណៈឆ្នាំ ២០២១ ដើម្បីមានមូលដ្ឋានវិទ្យាសាស្ត្រនិងការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលើបញ្ហា ដែលទាក់ ទងនឹងបញ្ហាសេដ្ឋកិច្ច សង្គម ហិរញ្ញវត្ថុនិងថវិកាឆ្នាំ ២០២២។

 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងសន្និដ្ឋានបញ្ចប់កិច្ចប្រជុំ (ប្រភព៖ VOV)


លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញមានប្រសាសន៍ថា៖ “រដ្ឋសភាត្រូវការពង្រឹងសមត្ថភាពបន្ថែមទៀតក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថាប័នក្នុងវិស័យអភិបាលកិច្ចជាតិ កំណើនបៃតង គំរូអាជីវកម្មថ្មី ការច្នៃប្រឌិត ស្ថាប័នសម្រាប់ការផ្លាស់ប្តូរឌីជីថល ទាំងរយៈពេលខ្លីនិងរយៈពេលវែង។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងគណនេយ្យភាពនៅថ្នាក់គណៈកម្មាធិការ ក្រុមប្រឹក្សាជនជាតិនិងភ្នាក់ងាររដ្ឋសភាអំពីបញ្ហាកង្វល់ដើម្បីយើងអាចផ្តល់មតិយោបល់ច្រើនបំផុតនិងរួមដំណើរជាមួយរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីក្នុងកិច្ចការសាធារណៈ ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងកៀរគរកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល”។

តាមគម្រោង  រដ្ឋសភានឹងរៀបចំវេទិកាសេដ្ឋកិច្ចនិងសង្គមប្រចាំឆ្នាំនៅត្រីមាសទី ១ ឆ្នាំ ២០២២ ដោយមានប្រធានបទ ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត កូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top