• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាស្ត្រាចារ្យរង បណ្ឌិត Ho Thi Thanh Van - អ្នកវិទ្យាសាស្ត្រវ័យក្មេងដ៏មាន ទេពកោសល្យរបស់វៀតណាម

ដោយបានវ៉ាដាច់បេក្ខជនចំនួន ២៥០ នាក់លើទូទាំងពិភពលោក លោកស្រី សាស្ត្រាចារ្យរង បណ្ឌិត Ho Thi Thanh Van របស់វៀតណាម ទើបតែត្រូវបានក្រុម ប្រឹក្សាមេប្រយោគនៃពានរង្វាន់អ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានទេពកោសល្យ ពិភពលោក បោះឆ្នោតជ្រើសរើសអ្នកវិទ្យាសាស្ត្រគំរូមួយរូបក្នុងចំណោមអ្នកវិទ្យា សាស្ត្រស្ត្រីគំរូរបស់ពិភពលោកទាំង១៥រូប ក្នុងឆ្នាំ២០២២ ដោយមានសំណង់ ស្រាវជ្រាវអំពីថាមពលបៃតងនិងមានមេត្រីភាពបរិស្ថាន។ នេះជាមោទនភាពរបស់វៀតណាមក៏ដូចជារបស់អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមផងដែរ។
  លោកស្រីសាស្រ្តាចារ្យរង បណ្ឌិត Ho Thi Thanh Van ទទួលពានរង្វាន់ "អ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានទេពកោសល្យពិភពលោកឆ្នាំ២០២២"។ (រូបថត៖ TTXVN)  

ការជក់ចិត្តដ៏ធំបំផុតរបស់លោកស្រីសាស្រ្តាចារ្យរង បណ្ឌិត Ho Thi Thanh Van នោះគឺការស្រាវជ្រាវវិទ្យាសាស្ត្រ។ លោកស្រីធ្លាប់បង្រៀនគីមីវិទ្យាអសរីរាង្គ នៃ ដេប៉ាតឺម៉ង់បច្ចេកទេសគីមី សាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហូជីមិញ។ បន្ទាប់ពីបានបញ្ចប់កម្មវិធីអនុបណ្ឌិតកាលពីឆ្នាំ ២០០៦ លោកស្រីទទួលបានអាហា រូបករណ៍ថ្នាក់បណ្ឌិតពេញលេញពីសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តៃវ៉ាន់ (ប្រទេសចិន)។ ក្នុងអំឡុងពេលសិក្សានៅទីនេះ លោកស្រីសម្រេចបានស្នាដៃ លេចធ្លោមួយចំនួន ដោយការប្រកាសនីយបត្រតក្កកម្មអាមេរិកចំនួន ១ នីយបត្រតក្កកម្ម តៃវ៉ាន់ចំនួន ១ ទៀតក្នុងវិស័យថាមពលថ្មី និងអត្ថបទសរសេរអន្តរជាតិចំនួន ៣ បទនៅក្នុងបញ្ជី ISI ប្រកបដោយកិត្យានុភាព ហើយជាអ្នកស្រាវជ្រាវម្នាក់ក្នុង ចំណោមអ្នកស្រាវជ្រាវដ៏តិចតួចដែលទទួលបានវិញ្ញាបបត្របណ្ឌិតមុនកាលកំណត់ (មិនដល់ ៣ ឆ្នាំ)។ ទោះបីជាទទួលបានការអញ្ជើញឲ្យបន្តធ្វើការនៅសាកលវិទ្យា ល័យក៏ដោយ ក៏អ្នកវិទ្យាសាស្ត្រវៀតណាមរូបនេះ នៅតែជ្រើសរើសវិលត្រឡប់មក ស្រុកកំណើតវិញជាមួយនឹងបំណងចង់រួមចំណែកចំណេះដឹងដែលបានសិក្សាទៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងអំឡុងពេលស្រាវជ្រាវ សាស្ត្រាចារ្យរង បណ្ឌិត Ho Thi Thanh Van កាន់តែយល់ច្បាស់អំពីសារៈសំខាន់នៃដំណោះស្រាយ បម្លែងពីការប្រើ ប្រាស់ថាមពលហ្វូស៊ីលទៅជាថាមពលស្អាត និងថាមពលកកើតឡើងវិញ។ ដូច្នេះ សំណង់ស្រាវជ្រាវវិទ្យាសាស្ត្ររបស់លោកស្រី សុទ្ធតែផ្តោតលើប្រធានបទ កោសិកា ឥន្ធនៈ (fuel cell) ថាមពលបៃតង និងមានមេត្រីភាពបរិស្ថាន។ ចែករំលែកអំពីការ ជ្រើសរើសជំនាញស្រាវជ្រាវរបស់ខ្លួន សាស្ត្រាចារ្យរង បណ្ឌិត Ho Thi Thanh Van បានឲ្យដឹងថា៖ វៀតណាមក៏ដូចជាប្រទេសផ្សេងទៀតលើពិភពលោកកំពុងប្រឈម នឹងបញ្ហា សន្តិសុខថាមពល និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ដោយ សារយើងនៅតែប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាចម្បង។ សំណង់ស្រាវជ្រាវរបស់ខ្ញុំគឺ ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ CO2 ក៏ដូចជាការធានាសន្តិសុខថាមពលនាពេលអនាគតផងដែរ

នៅឆ្នាំ ២០១៦ បណ្ឌិត Ho Thi Thanh Van ត្រូវបានក្រុមប្រឹក្សាមុខតំណែង សាស្ត្រាចារ្យរដ្ឋ ទទួលស្គាល់ជាសាស្រ្តាចារ្យរងនៅអាយុ ៣៦ ឆ្នាំ។ ដោយមានស្នាដៃ ដ៏ឆ្នើមៗក្នុងការស្រាវជ្រាវ សាស្ត្រាចារ្យ រង បណ្ឌិត លោកស្រី Ho Thi Thanh Van ត្រូវបានទស្សនាវដ្ដីវិទ្យាសាស្ត្រសិង្ហបុរីរៀបចំណាត់ថ្នាក់ទី ២៣ ក្នុងចំណោមអ្នក វិទ្យាសាស្ត្រឆ្នើមអាស៊ីទាំង ១០០ នាក់ក្នុងឆ្នាំ២០២០ ហើយជាអ្នកវិទ្យាសាស្ត្រស្ត្រី ម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រស្ត្រីឆ្នើមបំផុតទាំង ៣ នាក់របស់វៀតណាមក្នុងឆ្នាំ ២០១៩ ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយ LOreal - UNESCO

នាថ្ងៃទី ២២ មិថុនា កន្លងទៅ សាស្ត្រាចារ្យរង បណ្ឌិត Ho Thi Thanh Van បាន ក្លាយជាអ្នកវិទ្យាសាស្ត្រស្ត្រីម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រស្ត្រីទាំង១៥ នាក់លើ ពិភពលោក ដែលទទួលបានពានរង្វាន់ អ្នកវិទ្យាសាស្ត្រស្ត្រីវ័យក្មេងដែលមានទេព កោសល្យរបស់ពិភពលោកឆ្នាំ២០២២ដែលប្រគល់ជូនដោយក្រុមប្រឹក្សាមេប្រយោគ UNESCO និងមូលនិធិ L’ Oreal។ សំណង់ស្រាវជ្រាវ កាតាលីករដែលមានទម្រង់ ណាណូថ្មីសម្រាប់ការផលិតកោសិកាឥន្ធនៈប្រកបដោយប្រសិទ្ធភាព សន្សំសម្ចៃ ការចំណាយ និងផលិតថាមពល H2 បៃតង" របស់លោកស្រី ក៏ទទួលបានបាន វាយតម្លៃខ្ពស់ពីក្រុមប្រឹក្សាវិទ្យាសាស្ត្រពិភពលោករបស់អង្គការ UNESCO ផងដែរ។ នេះគឺជាពានរង្វាន់ដ៏ថ្លៃថ្លានៅក្នុងក្របខណ្ឌកម្មវិធី ដើម្បីការអភិវឌ្ឍរបស់នារីក្នុងផ្នែកវិទ្យាសាស្ត្រដែលផ្តួចផ្តើមឡើងដោយមូលនិធិ L'Oreal និងអង្គការ UNESCO។ សាស្ត្រាចារ្យរង បណ្ឌិត Ho Thi Thanh Van បានចែករំលែកអារម្មណ៍ពេលទទួលរង្វាន់យ៉ាងដូច្នេះថា៖ ខ្ញុំពិតជាសប្បាយរីករាយនិងមានកិត្តិយសខ្លាំងណាស់ ដោយទទួលបាន ពានរង្វាន់អ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានទេពកោសល្យពិភពលោកឆ្នាំ២០២២។ ខ្ញុំគិតថា កិត្តិយសនេះមិនត្រឹមតែសម្រាប់ខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់វៀត ណាមទៀតផង ដើម្បីឲ្យយើងអាចមើលឃើញថា វៀតណាមអាចរួមចំណែកខាង វិទ្យាសាស្ត្រទៅក្នុងការខិតខំប្រឹងប្រែងរួមរបស់ពិភពលោក

ឯកអគ្គរដ្ឋទូត - ប្រធានស្ថានបេសកកម្មវៀតណាមអមអង្គការ UNESCO លោកស្រី Le Thi Hong Van បានបញ្ជាក់ថា នេះជាមោទនភាពរបស់វៀតណាម ក៏ដូចជារបស់អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាម ដែលបានរួមចំណែកជួយជ្រោមជ្រែង ឆ្នាំអន្តរជាតិអំពីវិទ្យាសាស្ត្រមូលដ្ឋានដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គ ការសហប្រជាជាតិដែលវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសផ្តួចផ្តើមគំនិតនេះ។ “UNESCO វាយតំលៃខ្ពស់ចំពោះការដែល វៀតណាមត្រូវបានលើកតម្កើងក្នុង ចំណោមអ្នកវិទ្យាសាស្ត្រស្ត្រីវ័យក្មេងដែលមានទេពកោសល្យទាំង១៥នាក់។ ប្រការ នេះបានបង្ហាញជាថ្មីម្តងទៀត ពីការរួមចំណែករបស់វៀតណាមទៅក្នុងការអភិវឌ្ឍ វិទ្យាសាស្ត្រ ដើម្បីរួមដៃជាមួយសហគមន៍ពិភពលោក ដោះស្រាយបញ្ហាជាច្រើននៃ សម័យបច្ចុប្បន្ន ដើម្បីឲ្យវិទ្យាសាស្ត្រពិតជាអាចជួយគាំទ្រដល់ការអភិវឌ្ឍប្រកប ដោយចីរភាពនិងបរិយាប័ន្នក្នុងយុគសម័យឌីជីថល

ដោយមានការជក់ចិត្តនឹងការស្រាវជ្រាវវិទ្យាសាស្ត្រ សាស្ត្រាចារ្យរង បណ្ឌិត Ho Thi Thanh Van និយាយដោយឡែក និងអ្នកវិទ្យាសាស្ត្រជាស្ត្រីនិយាយរួម បាន ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួននៃសម័យបច្ចុប្បន្ន ពីនោះ រួមចំណែកផ្លាស់ប្តូរជីវភាព និងជួយបង្រួញគម្លាតយេនឌ័រក្នុងវិទ្យាសាស្ត្រ រំលេចតួនាទី និងការរួមវិភាគទានរបស់ស្ត្រីក្នុងសង្គមបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

វៀតណាមខិតខំប្រឹងប្រែងរួមជាមួយអាស៊ានកសាងសហគមន៍រឹងមាំ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ត្រូវបានចុះ ហត្ថលេខាជាមួយនឹងការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឆ្លងកាត់ អស់រយៈពេលជាង ៥៥ ឆ្នាំនៃការគង់វង្សនិងអភិវឌ្ឍ អាស៊ានបានបង្ហាញឲ្យឃើញនូវ គំរូសហប្រតិបត្តិការតំបន់ប្រកបដោយជោគជ័យនៅលើពិភពលោក កសាង សហគមន៍ ដែលនាំមកនូវឱកាសសម្រាប់ប្រជាជនទាំងអស់។ ដោយប្រធានបទ “រួបរួមគ្នាឲ្យកាន់តែខ្លាំងមាំមួន” អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ពង្រីកកម្លាំង សមូហភាពក្នុងបរិបទពិភពលោកពោរពេញទៅដោយបញ្ហាប្រឈមនាពេល បច្ចុប្បន្ន។ ក្រោមដំបូលផ្ទះរួមអាស៊ានក្នុងអំឡុងពេល ២៧ ឆ្នាំក្រោយពីបានចូលរួម វៀតណាមតែងតែខិតខំប្រឹងប្រែដើរជួរមុខក្នុងការកសាងសហគមន៍ បង្កើតឋានៈ អាស៊ានលើឆាកអន្តរជាតិ។

Top