• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារអំណរអរគុណរបស់លោកលោកអគ្គលេខាធិការ ប្រធានរដ្ឋចិន Xi Jinping ផ្ញើជូនលោកអគ្គលេខាធិការ ង្វៀន ភូត្រុង (Nguyen Phu Trong)

លោកអគ្គលេខាធិការ ប្រធានរដ្ឋចិន Xi Jinping មានសារអំណរគុណលោកអគ្គលេខាធិការ ង្វៀន ភូត្រុង (Nguyen Phu Trong) បានផ្ញើទូរសារចែករំលែកទុក្ខ ចំពោះសមមិត្ត Jiang Zemin បានទទួលមរណភាព។

ទីភ្នាក់ងារ​សារ​ព័ត៌មានវៀតណាម​គោរ​ព​ឧទ្ទេសនាម​សារ​ទាំងស្រុង​ដូចខាងក្រោម​៖

សារ​អំណរគុណ

គោរព​ផ្ញើ​៖ សមមិត្ត​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) អគ្គលេខាធិការនៃ​​គណៈ​ប្រតិបត្តិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​

ជម្រាបប្រសាសន៍​សមមិត្ត​អគ្គលេខាធិការ​

តំណាង​បក្ស​ រដ្ឋ​ និ​ងប្រជាជន​​ចិន​ ខ្ញុំ​ថ្លែង​អំណរអរគុណ​សមមិត្ត ​ដែល​បាន​ផ្ញើ​ទូរសារ​ចែករំលែក​ទុក្ខ​ ចំពោះ​សមមិត្ត​ Jiang Zemin បាន​ទទួល​មរណភាព ទន្ទឹមនោះក្រុម​​គ្រួសារ​សមមិត្ត​ Jiang Zemin សូមថ្លែង​អំណរគុណពីចម្ងាយផង​ដែរ​​។​​

សមមិត្ត​ Jiang Zemin បាន​រួម​ជាមួយ​នឹង​សមមិត្ត​ថ្នាក់ដឹកនាំ​វៀតណាម ​ជំរុញ​ធម្មតូបនីយកម្ម​ទំនាក់ទំនង​ចិន​និង​វៀតណាម បង្កើត​ទិសស្លោក​១៦ពាក្យ​ “ភូមិផង​របង​មិត្តភាព សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ ស្ថេរភាព​យូរអង្វែង ឆ្ពោះទៅរកអនាគត” មាន​ឥទ្ធិពល​ស៊ី​ជម្រៅ​ដល់​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ចិន និង​វៀតណាម​។​

កន្លងទៅ​ហើយ​ សមមិត្ត​អគ្គលេខាធិការ​បាន​អញ្ជើញទៅ​បំពេញទស្សនកិច្ច​នៅ​ប្រទេសចិន ប្រកបដោយ​ជោគជ័យ​​។ យើង​បា​ន​រួម​គ្នា​ពិភាក្សា​អំពី​ទិស​ដៅ​ធំ​សម្រាប់​​ការ​អភិវឌ្ឍន៍​នៃទំនាក់ទំនង​ចិន ​និង វៀតណាម​  រួម​សម្រេច​បាន​នូវ​សុភវិនិច្ឆ័យ​សំខាន់។ ខ្ញុំ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​ដល់​កា​រអភិវឌ្ឍន៍​ទំនាក់ទំនង​ចិន​ និង ​វៀតណាម​ ត្រៀម​ជាស្រេ​ច​រួម​នឹង​សមមិត្ត​ខិតខំ​ជំរុញ​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​​គ្រប់​ជ្រុង​ជ្រោយ​ចិន​ និង​ វៀតណាម​ ក្នុង​សម័យកាលថ្មី​ កំពុង​បោះជំហាន​ឆ្ពោះទៅកាន់​លំដាប់​ថ្មីមិន​ឈប់ឈរ​។​

សូម​គោរ​ព​ជូន​ពរ​សមមិត្ត​ប្រកប​ដោយ​ពរ​ដ៏ប្រសើរ​។

លោក Xi Jinping អគ្គលេខាធិការ​ នៃ​គណៈ​ប្រតិបត្តិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​​ចិន​ ប្រធាន​រដ្ឋ​ប្រទេស​សាធារណរដ្ឋ​ប្រជា​មានិត​ចិន។

កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top