ព័ត៌មាន
សារព័ត៌មានម៉ាឡេស៊ី៖អាស៊ានអះអាងជាថ្មីម្ដងទៀតនូវដំណោះស្រាយសន្តិភាពចំពោះបញ្ហាសមុទ្រខាងកើត
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖AFP/TTXVN)
ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ីនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះផ្សាយព័ត៌មានថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ឲ្យដឹងថាថ្នាក់ដឹកនាំ អាស៊ានទាំងឡាយអះអាងជាថ្មីម្ដងទៀត នូវគោលជំហរចង់មាន អំពីដំណោះស្រាយសន្តិភាពសំរាប់ជំលោះអធិបតេយ្យភាព នៅសមុទ្រខាងកើត ហើយបញ្ហានេះត្រូវតែ ដោះស្រាយដោយឈរលើមូលដ្ឋាន ច្បាប់អន្តរជាតិនិងអនុសញ្ញាអ.ស.ប ស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន ម៉ាឡេស៊ីនាថ្ងៃទី១៦ ខេកុម្ភៈ នាយករដ្ឋមន្ត្រីលោក Najib Razak ចាត់ទុកថា ភាគីទាក់ទិនទាំងឡាយត្រូវរក្សាការអត់ធ្មត់ មិនធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង មិនមានទង្វើរគំរាមកំហែង ហើយគោរពសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបតិ្ត របស់ភាគីនានានៅសមុទ្រខាងកើត (DOC) បើកផ្លូវសំរាប់ការកសាងក្រមប្រតិបតិ្ត នៅសមុទ្រខាងកើត (COC)។ នាថ្ងៃដដែលកាសែត “The Star” របស់ម៉ាឡេស៊ីក៏បានសង្កត់ធ្ងន់ថា អាស៊ានចង់ភាគីទាន់ទិននានារក្សាការអត់ធ្មត់ ដើម្បីជៀសវាងសកម្មភាព មានគ្រោះអាសន្នធ្វើឲ្យភាពតានតឹង ក្នុងតំបន់កើនឡើងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម