• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកម្ពុជាស្ងើចសរសើរទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ​ប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​ជាមួយ​វៀត​ណាម​


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ូនសែនក្នុងឱមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

មធ្យោបាយ​សារព័ត៏មាននានា ទូទាំងប្រទេសកម្ពុជាបានចុះ​ផ្សាយអត្ថ​បទ​ និង​ព័ត៌មាន​ជាច្រើន​ ស្តីពី​ដំណើរ​ទស្សន​កិច្ចជាផ្លូវការ​នៅវៀត​ណាម ចាប់ពីថ្ងៃ​ទី​២០​ដល់ថ្ងៃទី២១ របស់​នាយករដ្ឋមន្ត្រីរាជ្យរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ​ហ៊ុន​សែន តាម​សេចក្តីអញ្ជើញ របស់​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc។ កាសែតរស្មីកម្ពុជាបាន​ចុះផ្សាយនូវ​អត្ថបទ​ ស្តីពី កម្ពុជា​និង​វៀត​ណាម​បន្ត អភិវឌ្ឍន៍​ទំនាក់​ទំនង​មិត្ត​ភាព ឆ្ពោះ​ទៅរំលឹក​ខួប​លើក​ទី៥០ នៃទិវា​បង្កើត​ទំនាក់​ទំនង​ការទូត។ ​អត្ថបទ​នេះបាន​គូស​បញ្ជាក់​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​ នឹង​បង្កើន​ទំនាក់​​ទំនង​មិត្តភាពប្រ​ពៃណី កិច្ច​សហប្រតិ​បត្តិការ​លើគ្រប់​វិស័​យកម្ពុជា​-វៀត​ណាម​។ កម្ពុជា​នឹងបន្តពូន​ជ្រុំឲ្យទំនាក់​ទំនង​យ៉ាង​ល្អប្រសើរ​នេះ”​។

ក្នុងពេលជាមួយគ្នានោះ កាសែតកម្ពុជាថ្មី ក៏បានចុះផ្សាយ​ខ្លឹមសារមួយចំនួន​​នៃ​សេចក្តីប្រកាស​ របស់ក្រសួង​ការបរទេស​កម្ពុជា​ ស្តីពីលទ្ធផល​នៃដំណើរ​ទស្សន​កិច្ច​វៀតណាម ដឹកនាំដោយ​សម្តេចតេជោហ៊ូនសែន។ អត្ថប​ទ​នេះ​បាន​​សរសេ​ថា​ក្រៅពី​ការជួប​ពិភាក្សា​ការងារ​ និង​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​ថ្នាក់ដឹក​នាំវៀត​ណាម មក​នាយក​រដ្ឋមន្ត្រី សម្តេច​តេជោហ៊ុន​សែន ​បាន​អញ្ជើញ​ជួប​ប្រា​ស្រ័យ​ជាមួយ​សមាគម មិត្តភាពវៀត​ណាម-​កម្ពុជា ថ្នាក់​ដឹក​នាំ​ទីក្រុង​ហូជីមិញ និង​អតីត​យុទ្ធជន​ពិការ​វៀត​ណាម រួមទាំងក្រុមគ្រួសារ​ទៀត​ផង៕

 

តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top