• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកម្ពុជានិងឥណ្ឌូនេស៊ីរំលេចទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធជាមួយវៀតណាម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាទៅវិញទៅមក។

គេហទំព័រ Fresh News របស់កម្ពុជានៅរសៀលថ្ងៃទី២៤ ខែមេសា បានចុះផ្សាយថា នៅក្នុងជំនួបពិភាក្សាដោយផ្ទាល់នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅរដ្ឋធានីហ្សាកាតា (ឥណ្ឌូនេស៊ី) នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀតពីការប្ដេជ្ញាចិត្តក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងនៅអនាគត។

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo។ (រូបថត៖ VNA)


ចំណែកឯ កាសែត Kompasiana របស់ឥណ្ឌូនេស៊ីមានអត្ថបទសរសេរ ដែលសង្កត់ធ្ងន់លើអត្ថន័យ នៃដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ទៅកាន់ឥណ្ឌូនេស៊ី ហើយអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា។ កាសែតនេះបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅឥណ្ឌូនេស៊ី គឺជា ព្រឹត្តិការណ៍សំខាន់មួយក្នុងអំឡុងប្រវត្តិសាស្ត្រ ៦៦ ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ វៀតណាមបានសន្យាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី ហើយត្រៀមខ្លួនជាស្រេចសហប្រតិបតិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលហ្សាកាតាក្នុងបញ្ហាតំបន់និងអន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top