ព័ត៌មាន
សារព័ត៌មានកម្ពុជាចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី មកកាន់ប្រទេសវៀតណាម
កាសែតកម្ពុជាថ្មីបានដកស្រង់ប្រសាសន៍របស់ប្រធានរដ្ឋសភាកម្ពុជាសម្តេច
ឃួន សុដារី នៅក្នុងជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន
នៅថ្ងៃទី ២៨ ខែកក្កដា ដោយសង្កត់ធ្ងន់ថា
ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរគឺជាសក្ខីភាពនៃស្មារតី
"សាមគ្គីភាពបង្កើតកម្លាំងពលំ កិច្ចសហប្រតិបត្តិការនាំមកនូវអត្ថប្រយោជន៍
និងការសន្ទនាពង្រឹងទំនុកចិត្តនយោបាយ"។
ទន្ទឹមនឹងនេះ កាសែត Fresh News បានចុះព័ត៌មានអំពីជំនួបសម្តែងការគួរសមរវាងប្រធានរដ្ឋសភាកម្ពុជា
សម្តេច ឃួន សុដារី និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។
ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង ក្រោមបាវចនា
"ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ
និងនិរន្តរភាពយូរអង្វែង"។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានផ្តោតលើជំនួបប្រធានរដ្ឋសភាកម្ពុជាសម្តេច
ឃួន សុដារី និងនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញ ហ៊ឹង ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំទាំងពីរក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី
១១,៣៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដល់ ២០
ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។
ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានវាយតម្លៃថា
ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាកម្ពុជាសម្តេច ឃួន សុដារី
មកកាន់វៀតណាមគឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី
និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា៕





