• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

លោកអគ្គលេខាបក្ស តូ ឡឹម ចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១។ (រូបថត៖ VNA)

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានសម្តែងទំនុកចិត្តថា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម សមមិត្ត តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម នឹងបន្តដឹកនាំប្រទេសជាតិនិងប្រជាជនវៀតណាមជាបងប្អូន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗដ៏ធំធេងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម សម្រេចគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាសហគមន៍ចែករំលែកអនាគតដោយមានអត្ថន័យយុទ្ធសាស្ត្រ ក្រោមការតំរង់ទិសរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ទំនាក់ទំនងចិន-វៀតណាម មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រេចបានសមិទ្ធផលជាច្រើន។

សមមិត្ត ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺស្របតាមផលប្រយោជន៍រួមរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីបន្តការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយសមមិត្ត តូ ឡឹម តំរង់ទិសសម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ស្ទុះឈានទៅមុខ និងពង្រឹងបុព្វហេតុសង្គមនិយមនៃប្រទេសនីមួយៗដោយឥតឈប់ឈរ។

ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម ដោយសង្កត់ធ្ងន់ថា នេះគឺជាសក្ខីភាពនៃសមត្ថភាពដឹកនាំដ៏ឆ្នើម និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងការដឹកនាំប្រទេសវៀតណាម ឆ្ពោះទៅរកការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយវិបុលភាព។

ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងពង្រីកឡើងដល់កំពស់ថ្មី ព្រមទាំងសន្យាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអបអរសាទរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដូន នាយករដ្ឋមន្ត្រីចិន លោក លី ឈាង និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមមិត្ត ឡេ មិញហ៊ុង ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរបស់ប្រទេសវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិកាលពីថ្ងៃទី ៧ ខែមេសា បានបង្ហោះអត្ថបទជាច្រើនដែលវាយតម្លៃពីព្រឹត្តិការណ៍ដែលរដ្ឋសភាវៀតណាមនីតិកាលទី ១៦ បានបោះឆ្នោតជ្រើសតាំងតំណែងថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ។

Top