• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០

ទោះបីជាត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ វៀតណាមបានបំពេញយ៉ាងល្អនូវតួនាទីជាប្រធានអាស៊ានក្នុងរយៈពេល ៦ ខែកន្លងមក ដែលដឹកនាំប្រទេសអាស៊ានសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាសកម្មភាពផ្សេងទៀត។

រួមជាមួយគ្នានេះ វៀតណាមបានរៀបចំប្រកបដោយជោគជ័យរាល់កិច្ចប្រជុំជាមួយដៃគូក្រៅតំបន់និងដៃគូសន្ទនាក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦នេះតែម្តង។ នោះគឺជាការវាយតម្លៃរបស់លោក Thongphane Savanphet អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានឡាវ។ សម្រាប់រយៈពេល ៦ ខែទៀតនៃឆ្នាំនេះ ឡាវសង្ឃឹមថា វៀតណាមនឹងបន្តជំរុញភាពស្អិតរមួតនិងសាមគ្គីភាពនៅក្នុងអាស៊ាន ជាពិសេស អនុវត្តន៍នូវអាទិភាពផ្សេងៗដែលវៀតណាមបានត្រៀម រួមទាំងជំរុញការកសាងសហគមន៍អាស៊ានក៏ដូចជាទំនាក់ទំនងជាមួយដៃគូខាងក្រៅទៀតផង។ អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានឡាវ ជឿជាក់ថាក្រោមការណែនាំរបស់វៀតណាម អាស៊ាននឹងបន្តជំរុញនិងអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមនិងកិច្ចព្រមព្រៀងដែលបានដាក់ចេញជាពុំខាន។

ការឆ្លើយតបគួរឱ្យចាប់អារម្មណ៍សម្រាប់ជំងឺរាតត្បាត COVID-19 បើកខឿនសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ដែលនាំមកឲ្យវៀតណាមនូវលទ្ធភាពជួយឧបត្ថម្ភប្រទេសដទៃ ក្នុងនោះមានបណ្តាប្រទេសអាស៊ាន។ លោកស្រី Jessica Wau នាយិការរងទទួលបន្ទុកសិក្សាស្រាវជ្រាវអាស៊ាននៅវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) បានបញ្ជាក់ថាយ៉ាងដូច្នេះ នៅពេលវាយតំលៃតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០។ យោងតាមលោកស្រី Jessica Wau បើគ្មានរលកនៃការរីករាលដាលនៃ COVID-19 ទេនោះ ពិតណាស់ថា វៀតណាមនឹងមានលក្ខខណ្ឌអំណោយផលដើម្បីជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងអាស៊ានជាពុំខាន។

ជាមួយគ្នានេះ ធ្វើការវាយតម្លៃអំពីតួនាទីរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ ២០២០ លោកបណ្ឌិត Balaz Szanto នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ Webster Thailand បានសង្កត់ធ្ងន់ថា វៀតណាមជាសមាជិកសំខាន់ ជាប្រទេសមួយដែលមានតួនាទីសំខាន់នៅក្នុងអាស៊ាន។ យោងតាមលោក Szanto ជាមួយនឹងតួនាទីសំខាន់របស់វៀតណាមនៅក្នុងអាស៊ាន នេះគឺជាឱកាសដ៏សំខាន់សម្រាប់សមាគមក្នុងការលើកកម្ពស់ប្រធានបទស្តីពីបញ្ហាប្រឈមសន្តិសុខនៅក្នុងរបៀបវារៈរបស់ប្លុកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top