• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាធារណមតិអន្តរជាតិជឿជាក់ថាវៀតណាមនឹងបំពេញយ៉ាងល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២


 បណ្តាឯកអគ្គរដ្ឋទូតអាស៊ីប្រចាំនៅអាហ្ស៊ីប
 

 ចំពោះ​មុខកិច្ចប្រជុំកំពូលលើកទី ២ រវាងថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើង នៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រ ទេសអាស៊ីប្រចាំនៅអេហ្ស៊ីបបានសម្តែងសេចក្តី ជឿជាក់​ទៅ ​លើ​ជោគជ័យនៃកិច្ចប្រជុំលើកនេះ។

វាយ​​តំលៃ​នូវតួនាទីរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលលើកទី ២ រវាងលោកប្រធា នាធិបតីអាមេរិក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ឯកអគ្គរាជទូតថៃប្រចាំនៅអេហ្ស៊ីបលោក Chainarong-Keratiyuwong បានឲ្យដឹងថា៖ “ខ្ញុំគិតថាវៀតណាមនិងថៃគឺជាសមាជិកនៃក្រុមគ្រួសារអាស៊ាន។ ប្រទេស​ថៃបានមើលឃើញនូវតួនាទីកាន់តែធំឡើងរបស់វៀតណាមនៅក្នុងតំបន់ ហើយការ​ពិត​ដែល​ថាវៀត​ណាម​ត្រូវ​បានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើង គឺជា​ចំណុច​លោត​ផ្លោះមួយទៀតរបស់វៀតណាម។ ​ខ្ញុំសង្ឃឹម​ថាប្រទេស​វៀតណាម​នឹងអាចដើរ​តួនាទីវិជ្ជមាន​សម្រាប់​កិច្ច​ប្រជុំ​នេះ។​ ខ្ញុំក៏សង្ឃឹមថាកិច្ចប្រជុំនេះ​នឹងនាំមកនូវសន្តិភាពនៅក្នុ​ងតំបន់​។ ហើយខ្ញុំ​ជឿជាក់​ថាវៀត​ណាម​អាចបំពេញ​បាន​ល្អនូវតួនាទីរបស់ខ្លួ​ន”​។​

ឯក​អគ្គរដ្ឋទូតនៃប្រទេសម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលលើកដំបូង- សិង្ហបុរី លោក Premjith Sadasivan បាន​អបអរសាទ​រប្រទេស​វៀតណាម​ដែលត្រូវ បានជ្រើសរើសជាទីកន្លែងសម្រាប់កិច្ចប្រជុំ​ដែលមានសារៈសំខាន់នេះ។ “​ខ្ញុំគិតថា ការជ្រើសរើស វៀតណាមដើម្បីធ្វើជាម្ចា​ស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី ២ រវាងអា​មេរិកនិង​កូរ៉េខាង​ជើង បាន​បង្ហាញពីការជឿទុកចិត្តរបស់ប្រទេសទាំងពីរនេះចំ​ពោះប្រទេ​សវៀតណាម។ ប្រទេស​សឹង្ហបុរី​បាន​រៀបចំ​កិច្ច​ប្រជុំកំពូលលើកដំបូង​ហើយសារដើម្បីផ្ញើទៅកាន់ពិភពលោកគឺ ទាំងអាមេរិ​កនិងកូរ៉េខាងជើង ច​ង់ចាប់ផ្តើម​ដំណើរការ​ចរចារដើម្បីស្វែងរកដំណោះស្រាយសមស្រប។​ ខ្ញុំមានសេចក្តី​សោមនស្សរីករាយ និង​អបអរសាទរ​ចំពោះវៀត​ណាម ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលដ៏មាន​សារៈ សំខាន់​នេះ។ ដូចទៅនឹង​ប្រទេសសិង្ហបុរីដែរ ​ប្រទេសវៀតណាម និងដើរតួជាទីតាំង​រៀបចំកិច្ចប្រជុំ​សំខាន់ៗ​ដែល​អាច​នាំ​មក​នូវ​លទ្ធផល​វិជ្ជមានដល់តំបន់ទាំ​ងមូល​”។


  ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអេហ្ស៊ីប 
 

លោក Yeocheol -Yoon ឯកអគ្គ​រដ្ឋទូតកូរ៉េខាង​ត្បូងប្រចាំ​ប្រទេសអេហ្ស៊ីប​ក៏បានលើក​ឡើង​ការរំពឹង​ទុកអំពី​លទ្ធផ​ល​នៃកិច្ចពិភាក្សាដែលសំដៅទៅរកកា​រគ្មាននុយ​ ក្លេអ៊ែរនៅ​ឧបទ្វីបកូរ៉េ​និង​ឆ្ពោះទៅរកសន្តិភាព​ជាមួយសហរដ្ឋ​អាមេរិក​តែម្តង៖ “ប្រ ទេសវៀតណាមគឺជាប្រទេសដ៏សំខាន់មួយនៅតំបន់អា​ស៊ីអាគ្នេយ៍​។ ហើយ​វៀតណាមគឺ​ជាគំរូមួយនៃប្រទេសដែលបើកទ្វារ ធ្វើ​សមាហរណកម្មជាមួយពិភពលោក​ដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ក៏ជាគំរូមួយនៃការផ្លាស់ប្តូរពីអតីតសត្រូ​វទៅជាមិត្ត។ យើងខ្ញុំទន្ទឹងរង់ចាំមើ​ល នូវតួនាទីយ៉ាង​សកម្មរបស់​រដ្ឋាភិបាលវៀតណាមក្នុងកិច្ចប្រជុំកំ​ពូលលើកនេះ។ នេះគឺជាកិច្ចប្រជុំលើកទី២​ ហើយខ្ញុំសង្ឃឹមថា ភា​គីទាំងពីរ​នឹងកំណត់បានជំហានជាក់ស្តែង ដើម្បីទទួលបានការគ្មា​ននុយក្លេអ៊ែរនៅលើឧប​ទ្វីបកូរ៉េ និងបង្កើត​សន្តិភាពយូរអង្វែងផងដែ​រ”។​

រួម​ជាមួយការវាយតម្លៃរបស់មជ្ឈដ្ឋានសារព័ត៌មានអេហ្ស៊ីប អ្នក​ការ​ទូត​អន្តរ​ជាតិ​នៅអេហ្ស៊ីប​ក៏បាន​សម្ដែង​ការគាំ​ទ្រចំ​ពោះតួនាទីរបស់វៀតណាមនិងមាន​សុទិដ្ឋិ និយមអំពី​លទ្ធផល​នៃកិច្ច​ប្រជុំកំពូល​ពេលខាង​មុខរវាង​ថ្នាក់ដឹក​នាំទាំងពី​រ អាមេរិកនិងកូរ៉េខាងជើងផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top