• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

លោកប្រធានរដ្ឋ ស៊ី ជីនពីង បានអញ្ជើញលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រី មេឡានៀ ត្រាំ ឲ្យចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង Shenzhen ប្រទេសចិន ក្នុងខែវិច្ឆិកា ខាងមុខ ហើយបានក្រើនរំលឹកផងដែរថា ពួកគេអាចជួបគ្នាម្តងទៀតមួយខែក្រោយមក នៅឯកិច្ចប្រជុំកំពូល G20 នៅក្លឹបវាយកូនហ្គោល Trump National Doral Miami ក្នុងរដ្ឋ Florida។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហានានាដូចជា មជ្ឈិមបូព៌ា អ៊ុយក្រែន និងឧបទ្វីបកូរ៉េ។

មុននោះ នៅក្នុងពិធីជប់លៀងតែនៅសេតវិមាន នៅថ្ងៃទី ២៥ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានវាយតម្លៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់មេដឹកនាំចិន ជាភាពជោគជ័យមួយ។ លោក ត្រាំ បាននិយាយថា ភាគីទាំងពីរសម្រេចបានវឌ្ឍនភាពដ៏ធំធេង និងវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ ប្រធានាធិបតីអាមេរិកក៏បាននិយាយផងដែរថា កសិករអាមេរិកនឹង «ពេញចិត្តយ៉ាងខ្លាំង» ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការសន្យាទិញផលិតផលកសិកម្មថ្មីរបស់ប្រទេសចិននោះទេ។ រីឯខ្លួនវិញ ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានចាត់ទុកថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ត្រូវឆ្ពោះទៅរកស្ថិរភាពយុទ្ធសាស្ត្រដោយផ្អែកលើការគោរពគ្នា ភាពយុត្តិធម៌ និងគោលការណ៍ទៅវិញទៅមក៕

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ  តូ ឡឹម ជួបជាមួយបណ្តាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅកាណាដា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយបណ្តាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅកាណាដា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាណាដា កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង Ottawa លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបជាមួយអ្នកជំនាញ និងបញ្ញាវ័ន្តមួយ​ចំនួនមកពីបណ្តាញអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រវៀតណាមនៅកាណាដា។

Top