• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកពិចារណាលុបចោលបទប្បញ្ញត្តិ “ទំនាក់ទំនងពាណិជ្ជកម្មប្រត្រតីជាអចិន្ត្រៃយ៍” ជាមួយរុស្ស៊ី

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានដកស្រង់ប្រភពព័ត៌មាននានាបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងអំពាវនាវឱ្យបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មប្រក្រតីជាមួយរុស្ស៊ី។
  កុងតឺន័រដឹកទំនិញនៅកំពង់ផែ Los Angeles សហរដ្ឋអាមេរិក (រូបថត៖ AFP/VNA)  

ទង្វើនេះត្រូវបានគេចាត់ទុកថានឹងបើកផ្លូវសម្រាប់ការដំឡើងពន្ធលើទំនិញ ដែលនាំចូលពីរុស្ស៊ី។ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា ការលុបចោល "ទំនាក់ទំនងពាណិជ្ជកម្មប្រក្រតីជាអចិន្ត្រៃយ៍" ជាមួយរុស្ស៊ី នឹងត្រូវបានរដ្ឋាភាអនុម័ត ប៉ុន្តែសមាជិកសភាមកពីសភាទាំងពីរសុទ្ធតែបានសម្តែងការគាំទ្រចំពោះជំហាននេះ។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ប្រសិនបើត្រូវបានអនុវត្តន៍ ប្រការនេះនឹងជាទង្វើបង្កើនសម្ពាធថ្មីបំផុត ដែលអាមេរិក និងសម្ព័ន្ធមិត្តបានដាក់លើរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

នាថ្ងៃទី១១ ខែមិនា ដដែល រដ្ឋាភិបាលជប៉ុនបានប្រកាសថា នឹងបង្កកទ្រព្យសម្បត្តិរបស់ធនាគារបេឡារុស្សចំនួនបី បន្ទាប់ពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាដកធនាគារទាំងនេះចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដោយសារតួនាទីរបស់រដ្ឋអំណាច Minsk ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top