• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកបានអះអាងមិនបន្តគោលនយោបាយទប់ស្កាត់ចិនបែបសង្គ្រាមត្រជាក់ឡើយ

សហរដ្ឋអាមេរិកបានប្រកាសមិនបន្តគោលនយោបាយទប់ស្កាត់បែប “សង្គ្រាមត្រជាក់ថ្មី” មួយជាមួយប្រទេសចិនឡើយ ព្រមទាំងបានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួន ចង់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំងក្នុងវិស័យជាច្រើនផងដែរ។
 

ទិដ្ឋភាពនៃជំនួបរវាងមន្ត្រីការទូតនិងនិងការពារជាតិអាមេរិកនិងចិន

សេចក្តីកាសនេះធ្វើឡើងនាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីមន្រ្តីការទូតនិងការពារជាតិរបស់អាមេរិកនិងចិនបានបើកកិច្ចប្រជុំនៅក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហានុយក្លេអ៊ែររបស់​កូរ៉េខាងជើង។

ថ្លែងមតិនៅសន្និសីទកាសែត បន្ទាប់ជំនួបសន្តិសុខនិងការទូតរវាងអាមេរិកនិងចិនលើកទី ២ នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកច្បាស់ថា វ៉ាស៊ីនតោនមិនឆ្ពោះទៅរកសង្រ្គាមត្រជាក់ឬគោលនយោបាយអត់ធ្មត់ជាណាមួយជាមួយប្រទេសចិនឡើយ។ ជំនួសវិញ សហរដ្ឋអាមេរិកចង់ធានាថា ចិនធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវនិងយុត្តិធម៌ ដើម្បីគាំទ្រដល់សន្តិសុខនិងជម្រុញវិបុលភាពនៃភាគីម្ខាង។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតលោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកបន្តបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនអំពីសកម្មភាពរបស់ប្រទេសចិននិងយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើត។ សហរដ្ឋអាមេរិកបានជម្រុញឱ្យប្រទេសចិនគោរពតាមការសន្យារបស់ខ្លួននៅក្នុងតំបន់នេះ។ ស្តីពីបញ្ហាកូរ៉េខាងជើង រដ្ឋមន្ត្រីការបរទេសអាមេរិកបានអំពាវនាវឱ្យប្រទេសចិន សហការ ដើម្បី​អនុវត្តន៍បទដាក់ទណ្ឌកម្មសំដៅជួយសម្រេចបានការគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឡើយ។

ចំណែកលោក  Yang Jiechi សមាជិកនៃការិយាល័យនយោបាយនិងជាប្រធានគណៈ កម្មាធិការកិច្ចការបរទេសរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានឲ្យដឹងថា ប្រទេសចិនសន្យាសហការជាមួយសហរដ្ឋ​អាមេរិក​តាមវិធានការមិនប្រឈមមុខដាក់គ្នា។ ប្រទេសចិនបានបញ្ជាក់សាជាថ្មីនូវជំហរគ្មានអាវុធនុយក្លេអ៊ែរនៅ​លើឧបទ្វីបកូរ៉េ ដើម្បីធានាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់នេះក៏ដូចជាឆ្ពោះទៅរកដំណោះស្រាយតាម​រយៈ​កិច្ចសន្ទនាមួយដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top