• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកដកចេញការគំរាមពន្ធគយសម្រាប់វៀតណាម

មុននោះ នៅដើមសប្តាហ៍នេះ រតនាគារសហរដ្ឋ អាមេរិកនិងធនាគាររដ្ឋវៀតណាមបានឈានដល់កិច្ចព្រមព្រៀងដើម្បីដោះស្រាយការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការអនុវត្តរូបិយវត្ថុរបស់វៀតណាម

លោកស្រី Katherine Tai


នៅថ្ងៃទី ២៣ ខែកក្កដា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសការសម្រេច ជាផ្លូវការលើការស៊ើបអង្កេតមាត្រា ៣០១ ស្តីពីសកម្មភាពរូបិយប័ណ្ណរបស់ វៀតណាម ហើយទីភ្នាក់ងារនេះនឹងមិនចាត់វិធានការពន្ធគយណាមួយប្រឆាំងនឹង វៀតណាមនៅឡើយ។ សេចក្តីថ្លែងការណ៍របស់ USTR បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលសម្រេចបានរវាងក្រសួងរតនាគារ សហរដ្ឋ អាមេរិកនិងធនាគាររដ្ឋវៀតណាមបានផ្តល់មកនូវដំណោះស្រាយគួរជាទីពេញចិត្តចំពោះបញ្ហាដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ដូច្នេះហើយគ្មានសកម្មភាពពាណិជ្ជកម្មណាមួយនឹងត្រូវធ្វើឡើងនៅពេលនេះឡើយ។

លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មអាមេរិកបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យរូបិយប័ណ្ណហើយបានចាត់ទុកថា ជាគំរូដ៏សំខាន់សម្រាប់តំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ នាពេលខាងមុខ ដោយមានការសម្របសម្រួលពីក្រសួងរតនាគារ, USTR នឹងធ្វើការជាមួយវៀតណាមដើម្បីធានាការអនុវត្ត ហើយនឹងបន្តពិនិត្យមើលការអនុវត្តរូបិយវត្ថុរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត។

មុននោះ នៅដើមសប្តាហ៍នេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកនិងធនាគាររដ្ឋវៀតណាមបានឈានដល់កិច្ចព្រមព្រៀងដើម្បីដោះស្រាយការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការអនុវត្តរូបិយវត្ថុរបស់វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top