• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការជំនះផលវិបាកបណ្តាលមកពីសង្គ្រាម

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Lloyd Austin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin  (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមសូមថ្លែងអរគុណចំពោះសហរដ្ឋអាមេរិកដែលបានគាំទ្រវៀតណាមនូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មួយចំនួនធំនាពេលកន្លង មក ហើយបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកក្នុងទទួលយកប្រភពវ៉ាក់សាំងការពារកូវីដ ១៩ ផ្សេងៗ ទៀតដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន។

ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃភាព ជាដៃគូគ្រប់ជ្រុងជ្រោយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូឈានមុខគេក្នុងគោលនយោបាយការបរទេសនិងមានបំណងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនៅក្នុងវិស័យដែលមាន ផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមមានបំណងទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសហរដ្ឋអាមេរិកក្នុងការជម្នះផលវិបាកនៃសង្គ្រាម ស្វែងរកទាហានដែលបាត់ខ្លួន បោសសំអាតគ្រាប់បែកមីន ដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ជាពិសេសគឺបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនវៀតណាមដែលរងគ្រោះដោយសារជាតិពុលនេះ។ វៀតណាមក៏ចង់ឱ្យអាមេរិកធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងជាមួយអាស៊ានដើម្បីសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងនៅលើពិភពលោក។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)


រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានអះអាងថា នាពេលខាងមុខ ភាគីអាមេរិកនឹងបន្តសហការជាមួយវៀតណាមដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាឧបត្ថម្ភឧបករណ៍សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ -១៩ របស់វៀតណាម។ រួមជាមួយនោះ សហរដ្ឋអាមេរិកនឹងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីជំនះផលវិបាកនៃសង្គ្រាម បន្តគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ ដោយចាត់ទុកថា ប្រទេសទាំងពីរអាចពង្រីកខ្លឹមសារសហប្រតិបត្តិការជាច្រើនលើវិស័យដែលជាសក្តានុពលរបស់ប្រទេសនីមួយៗ រដ្ឋមន្ត្រី Lloyd Austin ក៏បានស្នើឱ្យភាគីទាំងពីរ សិក្សានិងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនាពេលអនាគត។

ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួន ដែលមានការយកចិត្តទុក ដាក់ទៅវិញទៅមក ក្នុងនោះមានទាំងសារៈសំខាន់នៃការធានាសន្តិភាព សេរីភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ១៩៨២ ។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានមានប្រសាសន៍ផងដែរថាប្រទេសវៀតណាមកំពុងទន្ទឹងរងចាំស្វាគមន៍ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតីអាមេរិក Kamala Harris មកបំពេញទស្សនៈកិច្ចនៅវៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top