ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហានក្ខត្តឬក្សវិសេសវិសាល មិនត្រឹមតែសម្រាប់ វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនសិការរបស់ពិភពលោកទាំងមូលទៀតផង។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានអះអាងថា ភាគីទាំងពីរជាដៃគូសំខាន់ គួរឱ្យទុកចិត្តនិងស្ថិរភាព; ដោយបានអះអាងថា វៀតណាមជាដៃគូសំខាន់របស់សហភាពអឺរ៉ុប (EU) នៅអាស៊ីអាគ្នេយ៍ ហើយទំនាក់ទំនងវៀតណាម - EU សក្តិសមនឹងការដំឡើងទៅកម្រិតថ្មីមួយទៀត។
រីឯខ្លួនវិញ អគ្គលេខាបក្សលោកតូ ឡឹម បានសង្កត់ធ្ងន់លើអត្ថន័យដ៏ធំធេងនៃមហាជ័យជំនះនិទាឃរដូវ ដោយបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍សំខាន់ពិសេសដែលបានបើកចេញយុគ្គសម័យថ្មី ក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម - កសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព ឯកភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមមានគោលការណ៍ពហុភាគី ពិពិធកម្ម កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូទាំងអស់ ក្នុងនោះមាន EU និងប្រទេសជាសមាជិក ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រកបដោយតុល្យភាព និរន្តរភាព និងសុខដុមរមនាផលប្រយោជន៍របស់ភាគីទាំងអស់។
ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាម និង EU ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគី រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងពិភពលោក គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់៕