• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបកៀរគរថវិកាជាង ៩០០ លានដុល្លារអាមេរិក ដើម្បីជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

នាថ្ងៃទី ២១ ខែកក្កដា សហភាពអឺរ៉ុប (EU) បានប្រកាសកៀរគរបាននូវកញ្ចប់ជំនួយឧបត្ថម្ភដែលបានហៅកាតថា “ក្រុមអឺរ៉ុប” ដោយ មានទឹកប្រាក់ជាង ៨០០ លានអឺរ៉ូ (ស្មើនឹង ៩២០ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយ វិបត្តិសុខាភិបាលជាបឋម។

រូបថតឧទាហរណ៍ (ប្រភព៖ TTXVN)



នាថ្ងៃទី ២១ ខែកក្កដា សហភាពអឺរ៉ុប (EU) បានប្រកាសកៀរគរបាននូវកញ្ចប់ជំនួយឧបត្ថម្ភដែលបានហៅកាតថា “ក្រុមអឺរ៉ុប” ដោយមានទឹកប្រាក់ជាង ៨០០ លានអឺរ៉ូ (ស្មើនឹង ៩២០ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការដោះស្រាយវិបត្តិសុខាភិបាលជាបឋម ព្រមទាំងបង្កើនសមត្ថភាពក្នុងប្រព័ន្ធសុខាភិបាល ទឹកស្អាត និងអនាម័យ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមនៃការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោក Igor Driesmans មានប្រសាសន៍ថា កញ្ចប់ជំនួយឧបត្ថម្ភនេះត្រូវបានអនុវត្តតាមរយៈអង្គការសុខភាពពិភពលោក (WHO)។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានប្រកាសកញ្ចប់ជំនួយឧបត្ថម្ភ «ក្រុមអឺរ៉ុប» ដែលមានទឹកប្រាក់ជិត ៣៦ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រទេសដៃគូនានានៅលើសកលលោក។ គោលដៅនៃវិធីនេះគឺដើម្បីកៀរគរប្រភពធនធានពីសហភាពអឺរ៉ុប ប្រទេសជាសមាជិកនិងស្ថាប័នហិរញ្ញវត្ថុជាពិសេសគឺធនាគារវិនិយោគអឺរ៉ុប និងធនាគារស្តារនិងអភិវឌ្ឍន៍អឺរ៉ុបឡើងវិញ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

វៀតណាមចូលរួមកិច្ចសន្ទនា Shangri-La លើកទី២០

នាព្រឹកថ្ងៃទី ៣ ខែមិថុនា កិច្ចសន្ទនាសន្តិសុខការពារជាតិ Shangri-La លើកទី ២០ (SLD20) នៅប្រទេសសិង្ហបុរី រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ (IISS) បានបើកជាផ្លូវការដោយមានការចូលរួមពីប្រតិភូជាង ៥៥០ នាក់ ដែលជាថ្នាក់ដឹកនាំការពារជាតិ សន្តិសុខ អ្នកជំនាញនិងអ្នកប្រាជ្ញមកពីប្រទេសចំនួន ៤១។

Top