• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

នារសៀលថ្ងៃទី ១៨ ខែកក្កដា ក្រុមការងាររបស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាមនិងអង្គការមជ្ឈិម ដឹកនាំដោយលោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញទៅអុជធូប ដាក់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺននៅខេត្តក្វាងទ្រី ក្នុងឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស អនុប្រធានគណៈកម្មាធិការមជ្ឈិមនៃរណសិរ្សមាតុភូមិវៀតណាម លោក ង្វៀន ភីឡុង អុជធូបគោរពវិញ្ញាណក្ខ័ន្ធវីរជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីជីវិតជាតិលើផ្លូវជាតិលេខ៩ (រូបថត៖ ទឿង វី/VNA)

ឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ គឺជាកន្លែងបញ្ចុះ សពយុទ្ធជនពលីជិត ១១.០០០ នាក់ ដែលបានពលីជីវិតលើផ្លូវហាយវេលេខ ៩ និងនៅប្រទេសឡាវ ក្នុងអំឡុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក និងក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ក្នុងបរិយាកាសដ៏ឧឡារិក គណៈប្រតិភូបានរោទ៍កណ្តឹង ដាក់ផ្កានិងធូប គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីទូទាំងប្រទេស ដែលបានលះបង់យុវវ័យ និងសាច់ឈាមរបស់ខ្លួនក្នុងការតស៊ូដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។

នៅឈាបនដ្ឋានយុទ្ធជនពលីជាតិ ទឿង សឺន គណៈប្រតិភូបានដាក់ផ្កា និងធូបដោយគោរព ដើម្បីរំលឹកដល់វីរៈយុទ្ធជនពលី។ នេះគឺជាកន្លែងបញ្ចុះសពរបស់យុទ្ធជនពលីជិត ១០.៣០០ នាក់ ដែលបានពលីជីវិតនៅខ្សែផ្លូវទឿង សឺន៕

រណសិរ្សផ្លូវជាតិលេខ ៩ (ត្រូវបានគេស្គាល់ផងដែរថាជា រណសិរ្សផ្លូវជាតិលេខ ៩ - ខែ សាញ់) លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ ៩ ដោយចាប់ផ្តើមពីទីក្រុង ដុង ហា (ក្វាង ទ្រី) និងលាតសន្ធឹងដល់ព្រំដែនឡាវ និងជ្រៅចូលទៅក្នុងខេត្ត សាវ៉ាន់ណាខែត (ឡាវ)។ នេះគឺជាសមរភូមិដ៏សំខាន់មួយនៅក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋ អាមេរិក។

ផ្លូវ ទឿង សឺន (ផ្លូវលំហូជីមិញ ក្នុងអំឡុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិក) គឺជាបណ្តាញដឹកជញ្ជូនយោធាយុទ្ធសាស្ត្រដែលលាតសន្ធឹងពីភាគខាងជើងឆ្លងកាត់ភាគកណ្តាល តំបន់តីង្វៀន តភ្ជាប់ទៅណាមប៊ូខាងកើត ហើយក៏មានដៃផ្លូវលាតសន្ធឹងដល់ប្រទេសឡាវ និងកម្ពុជាតាមបណ្តោយជួរភ្នំទឿង​សឺន។ ផ្លូវហូជីមិញសព្វថ្ងៃនេះត្រូវបានសាងសង់ឡើងដោយផ្អែកលើការទទួលមរតកផ្នែកមួយនៃផ្លូវប្រវត្តិសាស្ត្រនេះ៕

តាម​ vovworld.vn/km-KH

ការនាំចូលនិងនាំចេញក្នុងរយៈពេល ៧ ខែ លើសពី ៦០០ ពាន់លានដុល្លារអាមេរិក

ការនាំចូលនិងនាំចេញក្នុងរយៈពេល ៧ ខែ លើសពី ៦០០ ពាន់លានដុល្លារអាមេរិក

យោងតាមស្ថិតិថ្មីបំផុតពីនាយកដ្ឋានគយ ការនាំចូលនិងនាំចេញរបស់វៀតណាមក្នុងរយៈពេល ១៥ ថ្ងៃដំបូងនៃខែកក្កដា ឆ្នាំ ២០២៦ បានបន្តរក្សាកម្រិតខ្ពស់ ដោយមានចំណូលជាង ៥១,៥ ពាន់លានដុល្លារអាមេរិក។

Top