• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាស​ឥណ្ឌា​វាយតម្លៃថា វៀតណាមជាទីផ្សារមាន​សក្តានុពលមួយសម្រាប់ការអភិវឌ្ឍនៅ​អាស៊ាន

បណ្តាសហគ្រាសឥណ្ឌាបានជ្រើសរើសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីដើម្បីពង្រីកការវិនិយោគរបស់ខ្លួន ពីព្រោះប្រទេសទាំងនេះគឺជាទីផ្សារដែលមានសក្តានុពលអភិវឌ្ឍន៍បំផុត ហើយបានព្យាករណ៍ថាប្រាក់ចំណូលរបស់អាជីវកម្មទាំងនេះនៅអាស៊ាននឹងកើនឡើងក្នុងរយៈពេល ១២ខែខាងមុខជាពុំខាន។
  ប្រភព៖ Vietnam+  

នេះគឺជាលទ្ធផលស្ទង់មតិថ្មីបំផុតរបស់ធនាគារ Standard Chartered។ ការស្ទង់មតិបានបង្ហាញថា ៤៩% នៃសហគ្រាសឥណ្ឌាបានឲ្យដឹងថា គេកំពុងផ្តោតសំខាន់លើការពង្រីកប្រតិបត្តិការនៅវៀតណាម។ ទីផ្សារប្រើប្រាស់កាន់តែបើកទូលាយនៅអាស៊ាន ប្រភពធនធានមនុស្សក៏សម្បូរបែប ហើយជំនាញនិងលទ្ធភាពទាក់ទាញផ្ទាល់នឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកត្តាសំខាន់បំផុតសម្រាប់សហគ្រាសឥណ្ឌាបានចូលរួមស្ទង់មតិលើការសម្រេចចិត្តពង្រីកអាជីវកម្ម។

យោងតាមលោកស្រី Michele Wee អគ្គនាយកធនាគារ Standard Chartered បានឲ្យដឹងថា វៀតណាមគឺខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងទីផ្សារក្នុងស្រុកដ៏ធំធេង ប្រជាជនវ័យក្មេង កម្លាំងពលកម្មដែលមានការអប់រំល្អ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា រួមជាមួយនឹងគុណសម្បត្តិលេចធ្លោក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន និងមានទីតាំងភូមិសាស្ត្រអំណោយផលបំផុត។ ទន្ទឹមនឹងនោះ វៀតណាមក៏ជាតំណភ្ជាប់សំខាន់មួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។ តំណាងធនាគារ Standard Chartered ជឿជាក់ថា វៀតណាមនឹងបន្តនាំមកនូវឱកាសធ្វើអាជីវកម្មនិងវិនិយោគគួរឲ្យទាក់ទាញដល់វិនិយោគិននិងសហគ្រាសបរទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ជាក់ស្តែងគឺ ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។

Top