
លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្លែងនៅសន្និសីទ។ (រូបថត៖ VOV5)
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សន្និសីទសន្ទនាជាមួយបណ្ដាសហគ្រាសអឺរ៉ុប នៅវៀតណាម បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋ មន្រ្តីរដ្ឋាភិបាល និងលោក Nicolas Audier ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅវៀតណាម (EuroCham)។ ក្រោមប្រធានបទ “ការកែទម្រង់បែប បទរដ្ឋបាល៖ កូនសោរគន្លឹះដើម្បីអនុវត្តកិច្ចព្រមព្រៀង EVFTA ប្រកប ដោយជោគជ័យ” សន្និសីទនេះ បានពិភាក្សាអំពីផែនការកែទម្រង់បែបបទ រដ្ឋបាលនៅមុនពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមានជាផ្លូវការ ចាប់ពីថ្ងៃទី១ សីហា ខាងមុខនេះ។
ថ្លែងមតិនៅសន្និសីទ លោកប្រធាន EuroCham Nicolas Audier បាន លើកត្រដែតនូវសក្ដានុពលសេដ្ឋកិច្ច របស់វៀតណាមយ៉ាងដូច្នេះថា៖
“វៀតណាមកំពុងមានឱកាសមាសដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ក៏ដូចជាទាក់ទាញទុន FDI ពីបណ្ដាសហគ្រាសអឺរ៉ុបដែល កំពុងស្វែងរកទីផ្សារដែលមានលក្ខណៈបើកចំហ ប្រកួតប្រជែងនិងស្និទ្ធ ស្នាលជាមួយសហគ្រាស”។
សម្ដែងក្ដីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាអនាគត លោករដ្ឋមន្រ្តី Mai Tien Dung បានឲ្យដឹងថា៖ “ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំក្រោយរយៈពេល៣០ឆ្នាំបង្កើត ទំនាក់ទំនងការទូតមក ការដាក់ឲ្យដំណើរការកិច្ចព្រមព្រៀង EVFTA និង EVIPA នឹងបង្កើតឡើងក្របខ័ណ្ឌប្រកបដោយស្ថិរភាព យូរអង្វែង ក្នុងគោល ដៅពង្រីកជាអតិបរមានូវសក្ដានុពលសហប្រតិបត្តិការទ្វេភាគី នាំទំនាក់ ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគមានការអភិវឌ្ឍដោយសក្តិសមនឹង ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និង EU”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម