• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមទាក់ទាញទីផ្សារបែលហ្ស៊ិក

ក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) កំពុងពង្រីកប្រសិទ្ធភាពយ៉ាងខ្លាំងក្លានោះ សមាគមធុរកិច្ចវ័យក្មេងវៀតណាមនៅព្រះរាជាណាចក្រ បែលហ្សិក (VBAB) និងសម្ព័ន្ធភាពវៀតណាម - បែលហ្ស៊ិក (BVA) បានរៀបចំប្រកបដោយជោគជ័យនូវសិក្ខាសាលាតភ្ជាប់អាជីវកម្មវៀតណាម-បែលហ្ស៊ិក នៅប្រទេសបែលហ្ស៊ិក។
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VNA)

នៅក្នុងសិក្ខាសាលានេះ សហគ្រាសវៀតណាមបាននាំមកនូវរឿងរ៉ាវជោគជ័យប្រកបដោយការបំផុសគំនិត បង្ហាញពីភាពស្វាហាប់ ភាពច្នៃប្រឌិត និងសេចក្តីប្រាថ្នាឈានទៅដល់ស្តង់ដារអន្តរជាតិ។

មិនត្រឹមតែសហគ្រាសវៀតណាមខិតខំប្រឹងប្រែងទាក់ទាញទីផ្សារបែលហ្ស៊ិក និងអឺរ៉ុបប៉ុណ្ណោះទេ សហគ្រាសបែលហ្ស៊ិកកាន់តែច្រើន ក៏មើលឃើញថា វៀតណាមជាទីផ្សារដ៏មានសក្តានុពល ជាមួយនឹងឱកាសសហប្រតិបត្តិការដ៏ទាក់ទាញជាច្រើន។ លោក Maxime Heylen នាយកប្រតិបត្តិនៃក្រុមហ៊ុន Far Logistics បានចែករំលែកថា៖

“សិក្ខាសាលាគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំដើម្បីស្វែងយល់អំពីបទប្បញ្ញត្តិរបស់វៀតណាមទាំងការនាំចេញ និងនាំចូល។ ខ្ញុំធ្វើការក្នុងវិស័យឡូជីស្ទីក ការងាររបស់ខ្ញុំគឺជូនដំណឹងដល់អតិថិជនជារៀងរាល់ថ្ងៃ អំពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់សហគ្រាស”។

សិក្ខាសាលាតភ្ជាប់អាជីវកម្មវៀតណាម និងបែលហ្ស៊ិក បានបើកឱកាសសហប្រតិបត្តិការថ្មីជាច្រើន រួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងបែលហ្ស៊ិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top