• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមជូនអំណោយសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅកម្ពុជា


សហគ្រាសវៀតណាមជូនអំណោយសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រនៅកម្ពុជា

នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ សមាគមជនកម្ពុជាមានដើមកំណើតវៀតណាម នៅរាជធានីភ្នំពេញ និងក្រុមហ៊ុន Golden Land Cambodia ជាក្រុមហ៊ុនវៀតណាមមួយធ្វើសកម្មភាពក្នុងវិស័យអចលនសម្បត្តិនៅកម្ពុជា​ បាន​ប្រគល់ជូនអំណោយចំពោះជនកម្ពុជាមានដើមកំណើតវៀតណាម និងជនកម្ពុជាមានស្ថានភាពលំបាកចំនួន ៤០០នាក់។  លោកស្រី Nguyen Thi Loan អាណិកជនវៀតណាមមួយនាក់បានអោយដឹងថា៖

“ យើងខ្ញុំសប្បាយរីករាយណាស់ដែលបានក្រុមហ៊ុន Golden Land ប្រគល់ជូនអំណោយ។ នាងខ្ញុំសូមថ្លែងអំណរគុណសមាគម និងអង្គភាពដែលបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រជាជនទាំងខាងសម្ភារះនិងស្មារតី។ នេះជាសកម្មភាពសម្បុរសធម៌សំរាប់អាណិកជនវៀតណាម ប៉ុន្តែជនកម្ពុជាក៏បានទទួលអំណោយផងដែរ។ ប្រការ នេះបានបង្ហាញនូវចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។”

ក្រុមហ៊ុន Golden Land ក៏ដូចជាសហគ្រាសវៀតណាមជាច្រើនដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅកម្ពុជា មិនគ្រាន់តែសំរាប់គោលដៅយកប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងសកម្មរួមវិភាគទានជំរុញខឿនសេដ្ឋកិច្ចកម្ពុជាអភិវឌ្ឍន៍ទៀតផង។ ទន្ទឹមនឹងនោះ បណ្ដាសហគ្រាសក៏បានរៀបចំសកម្មភាពសង្គមសាស្ត្រ សម្បុរសធម៌​ រួម​ចំ​ណែក​ធានាសន្តិសុខ សង្គមនៅក្នុងតំបន់ទៀតផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top