• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អាស៊ាន លើកត្រដែតស្មារតីសាមគ្គីភាព ចែករំលែក ជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមកចំពោះមុខជំងឺរាតត្បាតសកល Covid-19


 ប្រធានរដ្ឋសភាវៀតណាម ប្រធាន AIPA – 41 លោកស្រី Nguyen Thi Kim Ngan
 

នៅចំពោះ​មុខនឹងការវិវឌ្ឍនៃជំងឺឆ្លង Covid-19 នោះ ក្នុងនាមជា ប្រធាន AIPA ឆ្នាំ ២០២០ ប្រធានរដ្ឋ​សភា​វៀត​ណាម​ ប្រធាន AIPA – 41 លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារលិខិតជូនប្រធានសភា ដែលជា​សមាជិក​ AIPA។
 
ក្នុងសារ​លិខិតនេះ ប្រធារដ្ឋសភាវៀតណាមបានស្នើឲ្យសភាជាសមាជិក AIPA នីមួយៗរួម​ដៃជាមួយ​រដ្ឋាភិបាល​នៃបណ្ដា​ប្រទេស​អាស៊ាន ក្នុងការទប់ទល់នឹងជំងឺរាតត្បាតសកល ដោយលើកកម្ពស់តួនាទីរបស់​ខ្លួន​យ៉ាង​ខ្លាំង​ក្លា ​តាម​រយៈ​វិធានការ​ និងគោលនយោបាយ ដែល​ត្រូវបានរដ្ឋាភិបាលលើកសំណើរ ​សំដៅទប់​ទល់​នឹង​ជំងឺ​រាត​ត្បាត​; បង្កលក្ខណៈងាយស្រួលក្នុងការបែងចែកប្រភពកម្លាំង និងបង្កើនការតភ្ជាប់ជាមួយប្រជាជន។ លោក​ស្រីប្រ​ធាន​រដ្ឋសភាបានសង្កត់ធ្ងន់ថា៖ ជាងពេលណាៗទាំងអស់ សហគមន៍អាស៊ានគប្បីលើកត្រដែត ស្មារតី​សាមគ្គី​ភាព ចែករំលែក ជួយឧបត្ថម្ភ និងគាំទ្រគ្នាទៅវិញទៅមកចំពោះជំងឺរាតត្បាតសកល Covid-19។ សមាជិក​សភាគប្បីបន្តរីកសាយភាយសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា លើកទឹកចិត្តប្រជាជនគ្រប់រូប ជាពិសេស​គឺកម្លាំងនៅខ្សែប្រយុទ្ធជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។
 
ប្រធានរដ្ឋស​ភា​បានអះអាងថារដ្ឋសភាវៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដោយ​មាន​ការ​គាំទ្រ​ ស្រុះចិត្តគំនិតរបស់សភាជាសមាជិក AIPA នានា សំដៅនាំមកនូវជោគជ័យនៃឆ្នាំប្រធាន ដើម្បី​បរិយាកាស​​រស់នៅប្រកបដោយសន្តិភាព សុវត្ថិភាព សុភមង្គលជូនប្រជាជន ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព​របស់ ប្រទេសអាស៊ានទាំងអស់ និងនៅលើពិភពលោកទាំងមូលផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ជនរួម​ជាតិ​​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ ​រក្សា​សម្រស់​ប្រពៃណី​​ក្នុង​រដូវ​បុណ្យ សែន​ដូនតា

ពិធីបុណ្យសែនដូនតាឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា។ នេះជាពិធីបុណ្យប្រពៃណីមួយ ដែលបង្ហាញពីភាពស្រស់ស្អាតនៃការឧទ្ទិសកុសលដល់បុព្វការីជន ក៏ដូចជាថ្លែងអំណរគុណចូនចំពោះជនមានគុណូបការៈចំពោះប្រទេសជាតិ។

Top